អ្នកណាខ្លះដេកចាំយូរហើយ? Peypey Dy បោះទុនធំ ផលិតរឿង ភូមិគ្រិះអាគម គ្រងចាក់បញ្ចាំងឆាប់ៗនេះ

//s9.kh1.co/9a/9a62ff8b6fad8fca10a10b7d03c3a3431d72e88f.png
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២៤ ១ល្ងាច · មួយឆ្នាំមុន

Peypey Dy បោះទុនធំ ផលិតរឿង ភូមិគ្រិះអាគមន៍ គ្រងចាក់បញ្ចាំងឆាប់ៗនេះ។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាកំប្លែង Peypey Dy និង ជាអ្នកអាជីវកម្មដ៏ជោគជ័យ ជាមួយនឹង ហាងហឹរ ខនណើរ បានក្រុងពាលីនៅ ខ្សែភាពយន្ដខ្នាតធំដំបូងរបស់ខ្លួន ដែលមានចំណងជើងថា “ភូមិគ្រឹះអាគម” ដែលជាសាច់រឿងបែបរន្ធត់ និងកំប្លែង ដែលអ្នកគាំទ្រកំពុងទន្ទឹងរងចាំអស់ជាយូរមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយខ្សែភាពយន្ដខ្នាតធំ ដែលតារាប្រុសរូបនេះ បោះដើមទុនធំ ដោយផលិតកម្ម Film Corner ជាផលិតកម្មរបស់ Pey Pey Dy ផ្ទាល់ ហើយដើម្បីជាចំណងដៃដល់អ្នកគាំទ្រ ក្នុងការបើកផលិតកម្មនេះ លោកក៏បានសម្ភោធរឿងថ្មីខ្នាតធំនេះជាមួយគ្នាតែម្តង។

https://s9.kh1.co/__image/w=650,h=905,q=100/2e/2e8e989bd27f2e9f802a904fc9d1a4e1ac7c0854.jpg

គួររំលឹកផងដែរថា រឿង “ភូមិគ្រឹះអាគម” នេះ ដឹកនាំសម្តែងដោយលោក កៅ សីហា Peypey Dy និង ទ្រី សក្កដា ឃើញថា Director កំពូលៗទាំងបីមកប្រមូលផ្តុំគ្នាក្នុងរឿងនេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមានការ ទន្ទឹងរងចាំជាច្រើន ក្នុងការទស្សនារឿងរន្ធត់មួយនេះ។

បន្ថែមពីនេះ រឿង “ភូមិគ្រឹះអាគម” នឹងមានចាក់បញ្ជាំងតាមរោងភាពយន្តធំៗទូទាំងប្រទេស នាពេលឆាប់ៗខាងមុខនេះ!

ប្រភព៖ Movie Lounge

 Peypey Dy
 Peypey Dy
 Peypey Dy
 Peypey Dy
https://s9.kh1.co/__image/w=650,h=434,q=100/ad/ad23de82229c42632fa5d45aec6ee410f6fcbb41.jpg
https://s9.kh1.co/__image/w=650,h=975,q=100/50/50e2c861f8cb176eb7f2637b264f3869ba146f71.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7b/7b6b0e1bff9bc3580acea065bafd5808ad3f39cd.jpg
https://s9.kh1.co/__image/w=650,h=434,q=100/94/943ad1ece7850acd2858a50addc656bf6efde356.jpg
https://s9.kh1.co/__image/w=650,h=813,q=100/d9/d9fc950bd26e12eda1a08c39ec367369520c1906.jpg
https://s9.kh1.co/__image/w=650,h=813,q=100/36/36b42c85659ceae17a3a716c6041165133122546.jpg
Peypey Dy
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T