កម្សាន្ត៖ បើទោះបីជាមានវ័យកាន់តែច្រើនក្ដី តែសម្រាប់ តារាចម្រៀង ពេជ្រ សោភា នៅតែអាចបង្ហាញពីភាពស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួនជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ មិនថាជា ពេលចេញកម្សាន្ត ឬចូលរួមកម្មវិធីណាមួយនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង ជាមួយនឹងស្ទាយ៍ដ៏លេចធ្លោ ពេលតុបតែងខ្លួនក្នុងឈុតរ៉ូបពណ៌ស្វាយ បង្ហាញពីភាពទាក់ទាញ ព្រមទាំងសម្រស់ក្មេងជាងវ័យ នៅក្រោមបរិយាកាសមុទ្រ ពោរពេញដោយភាពស្រស់ស្រាយ។
ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ក៏បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបនាង បានបង្ហាញភាពស្រស់ស្អាត មានមន្តស្នេហ៍គួរឲ្យសរសើរ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖