កូរ៉េខាងត្បូង៖ អ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្ដាញសង្គម នៅកូរ៉េខាងត្បូងបានទាមទារឲ្យតារាសម្ដែងប្រុស Seo In Guk និង Anh Jae Hyun ថតរឿងមនោសញ្ចេតនាបែបបុរសនិងបុរស (Boy Love) ជាមួយគ្នា បន្ទាប់ពីឃើញពួកគេបង្ហាញកាយវិការស្និទ្ធស្នាលក្នុង Teaser បទចម្រៀងថ្មីរបស់ K.Will។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បទចម្រៀងនេះមានចំណងជើងថា "No Songs Can Express Me" ដែលទើបតែបានបញ្ចេញឈុតខ្លីឲ្យទស្សនិកជនបានឃើញ ដែលបទនេះជាបទបន្តពីបទ "Please Don't..." ចេញផ្សាយកាលពីឆ្នាំ២០១២។


នៅក្នុងវីដេអូចម្រៀងនេះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺ តារាប្រុសទាំងពីរបានដាក់មុខកៀកគ្នាខ្លាំង ហាក់ដូចជាមានមនោសញ្ចេតនាលើសពីអ្នកស្គាល់គ្នាធម្មតា ធ្វើឲ្យអ្នកគាំទ្រចង់ឃើញតារាសម្ដែងប្រុសទាំងពីរថតរឿងបែប BL ជាមួយគ្នាតែម្ដង ដោយបានបញ្ចេញមតិថា ពួកគេពិតជាសក្តិសមនឹងគ្នាខ្លាំងណាស់៕




ប្រភព៖ allkpop