កម្សាន្ត៖ ថ្មីៗនេះ គូស្នេហ៍ដ៏ល្បីល្បាញ រវាង តារាម៉ូដែលស្រី Gigi Hadid និង លោក Bradley Cooper បានណាត់ជួបគ្នា យ៉ាងរីករាយ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ការបង្ហាញខ្លួនលើកនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ពីទស្សនិកជន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរូបភាពដែលបានបង្ហាញឡើង តារាម៉ូដែលស្រី Gigi Hadid និងគូស្នេហ៍ លោក Bradley Cooper បានតុបតែងខ្លួន ដោយស្លៀកពាក់បែបសាមញ្ញយ៉ាងស្រួល ជាមួយអាវយឺត ខោខូវប៊យ និងស្បែកជើងប៉ាតា។

គួររំឮកផងដែរថា Gigi Hadid និង Bradley Cooper បានណាត់ជួបតាំងពីឆ្នាំ ២០២៣ ប៉ុន្តែមិនបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាផ្លូវការ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទេ។ យ៉ាងណាមិញ មិនទាន់ដល់ដើមខែឧសភាទេ កំពូលតារាបង្ហាញម៉ូតដ៏ល្បីរូបនេះ បានបង្ហាញ អត្តសញ្ញាណ របស់មិត្តប្រុសរបស់នាង ជាផ្លូវការ តាមរយៈរូបថតថ្ងៃខួបកំណើតជាបន្តបន្ទាប់ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖











