រូបភាពថ្មី Britney Spears បង្ហាញរូបភាព ជាមួយ កូនប្រុស យ៉ាងមានក្ដីសុខ

//s9.kh1.co/fb/fbf4f125d1e2445302ef81858334c0f805dd2f75.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២៥ ៨ព្រឹក · ៧ ម៉ោងមុន

តារា​ចម្រៀងស្រី Britney Spears បានបង្ហាញរូបភាពជាមួយកូនប្រុស ដ៏គួរឲ្យចាប់អារម្មណ៍ ពេលបង្ហាញកម្ពស់ពិតរបស់កូនប្រុសរូបនេះ។

កម្សាន្ត៖ តារា​ចម្រៀងស្រី Britney Spears បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញរូបភាព បង្ហាញឲ្យឃើញ​ពី​កម្ពស់​របស់​កូន​ប្រុសនាង Jayden ក្នុង​អាយុ ១៨ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Britney Spears
Britney Spears

នៅលើ Instagram នៅថ្ងៃទី ១៥ ខែមិថុនាកន្លងទៅនេះ តារាចម្រៀងស្រី Britney Spears បានបង្ហោះរូបថតជាមួយកូនប្រុស នៅផ្ទះរបស់នាង ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ម្តាយ និងកូនប្រុស បានបង្ហាញពីភាពរីករាយថតរូបរួមគ្នា និងថតរូប Selfie នៅមុខកញ្ចក់ បន្ទាប់ពី ចូលព្រះវិហារនៅថ្ងៃបុណ្យឪពុក។ Jayden បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងកម្ពស់ដ៏អស្ចារ្យរបស់ខ្លួន នៅពេលឈរក្បែរម្តាយដែលមានកម្ពស់ ១.៦៣ ម៉ែត្រ។

 Britney Spears និង កូនប្រុស 
 Britney Spears និង កូនប្រុស 

Britney បានបង្ហាញឱ្យឃើញថា Jayden ឥឡូវនេះ មានកម្ពស់ ១.៩១ ម៉ែត្រ។ នាងបានសរសេរថា «តើខ្ញុំនឹងតក់ស្លុតដល់ពេលណា? វាមិនគួរឱ្យជឿសោះ! ខ្ញុំពិតជាសំណាងណាស់!» នាងបានសរសេរជាមួយនឹងវីដេអូដែលកូនប្រុសរបស់នាងបើកឡានជុំវិញទីក្រុង។

គួរបញ្ជាក់ផងដែរថា Britney Spears មានកូនប្រុសពីរនាក់ជាមួយអតីតស្វាមី អ្នករាំ Kevin Federline, Sean Preston អាយុ ១៩ ឆ្នាំ និង Jayden អាយុ ១៨ ឆ្នាំ។ កូនទាំងពីររបស់នាងភាគច្រើនរស់នៅជាមួយ Kevin ហើយបានផ្លាស់ទៅ Hawaii ជាមួយគ្រួសារថ្មីរបស់ឪពុកពួកគេនៅឆ្នាំ ២០២៣។ Sean Preston និង Jayden មាន​ការ​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ Britney រយៈពេល ២ ទៅ ៣ឆ្នាំ ដោយ​សារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា​មួយ​ចំនួន ​មុន​ពេល​ផ្សះផ្សា​គ្នា​កាល​ពី​ចុង​ឆ្នាំ​មុន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T