អាណិតណាស់ អាម៉ី សតិមិនគ្រប់ ប៉ុន្ដែចរិតកាចឆ្នាស់ ដើរកូរតាមហាងលក់សម្លៀកបំពាក់ បង្កឲ្យផ្អើលពេញផ្សារ (មានវីឌេអូ)

//s9.kh1.co/d5/d5d89407ac8ceadb61c3d5e94a908d763ceb319d.png
តារា & កម្សាន្ដ

 ១០-មិថុនា-២០២៤ ២ល្ងាច · ២ ខែមុន

អាម៉ី សតិមិនគ្រប់ ដើរកូរតាមហាងលក់សម្លៀកបំពាក់ ធ្វើឲ្យផ្អើលពេញផ្សារ

ភ្នំពេញ៖ កាលពីថ្មីៗនេះ អាជីវករលក់ដូរនៅផ្សារមួយកន្លែង មានការភ្ញាក់ផ្អើល ដោយនារីម្នាក់ដែលមហាជនស្គាល់ឈ្មោះថា អាម៉ី សតិមិនប្រក្រតី ជាអ្នកបង្ករជាភាពចលាចលពេញផ្សារ។ តាមប្រភពពីម្ចាស់អាជីវករម្នាក់បានបង្ហោះរូបភាព និង វីដេអូ ដោយសរសេរថា នារីរូបនេះ បានទៅកូរនៅហាងរបស់ខ្លួន ហើយខ្លួនខំរៀបចំខោអាវឲ្យហើយ នាងនៅតែមិនព្រមយក មិនសុខចិត្ត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាម៉ី
អាម៉ី

មិនតែប៉ុណ្ណោះ អាម៉ី កើតទុក្ខមិនសុខចិត្ត បានអង្គុយយំស្រែកជេរគេជេរឯង ពេញកណ្ដាលផ្សារ បើទោះបីជាគេខំយកខោអាវក្មេងឲ្យខ្លួនទាំងមិនគិតប្រាក់ ក៏រូបនាងមិនសុខចិត្តដែរ។ បើទោះបីជាយ៉ាងណា​ ក៏មហាជនបានបង្ហាញការអាណិតអាសូរដល់រូបនាងជាខ្លាំង ទោះសតិមិនគ្រប់ក្ដី តែនាងនៅតែគិតដល់កូនក្នុងផ្ទៃ ដើររកទិញខោអាវឲ្យកូន។

អាម៉ី
អាម៉ី

គួរបញ្ជាក់ផងដែរថា អាម៉ី គឺជានារីម្នាក់ដែលល្បីនៅក្នុងបណ្ដាញសង្គមដោយសារមានរឿងជម្លោះបន្តបន្ទាប់ ក្រោយមក នាងបានលែងលះប្ដី ដែលលួចមានស្រី ធ្វើឲ្យនាងបាត់បង់ស្មារតីប្រែទៅជាមនុស្សមានបញ្ហារផ្លូវអារម្មណ៍ជាខ្លាំង។

អាម៉ី
អាម៉ី

ហើយរូបនាងត្រូវបានជនមិនស្គាល់មុខ ចាប់រំលោភ ក្រោយបាត់បង់សតិ ធ្វើឲ្យមានផ្ទៃពោះ ពិតជាគួរឲ្យសង្វេគមែន មិនមានពាក្យអ្វី​ ក្រៅពីអាណិត៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T