ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

//s9.kh1.co/d5/d55decf573631d3931e59e98bd6268aa90be2f81.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២៤ ១០ល្ងាច · មួយឆ្នាំមុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូដ៏អស្ចារ្យជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ

ភ្នំពេញ ៖  ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន  ហនុមាន ប៊ែវើរីជីស (Hanuman​ Beverages)​ ដែលជាក្រុមហ៊ុន​ភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលល្បីល្បាញខាងភាពច្នៃប្រឌិត និងគុណភាព មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូដ៏អស្ចារ្យជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny ​Pacquiao)។​ ភាពជាដៃគូនេះ​ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់​ និងឧត្តមភាពជា​សកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ការមកដល់ប្រទេសកម្ពុជារបស់ ម៉ានី ប៉ាគីអាវ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ ហនុមានប៊ែវើរីជីស។ ដើម្បីទទួលបាននូវបដិសណ្ធារកិច្ចឱ្យស័ក្តិសម និងល្អឥតខ្ចោះ ហនុមានបានរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការ​នេះ​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់ និង​ក្តី​រំភើប​ដែល​ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានចំពោះភាពជាដៃគូគួរជាទីមោទននេះ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ការរង់ចាំយ៉ាងអន្ទះសារនៃពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន​ ប៊ែវើរីជីស និង លោក ម៉ានី ប៉ាគីអាវ និងសន្និសីទសារព័ត៌មានបានប្រព្រឹត្តទៅនៅ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៦ ល្ងាច នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ វត្តមានអ្នកចូលរួមសំខាន់ៗរួមមាន ថ្នាក់ដឹកនាំក្រុមហ៊ុនហនុមានប៊ែវើរីជីស  លោក ម៉ានី ប៉ាគីអាវ តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សមាជិកកីឡាករប្រដាល់គុនខ្មែរកំពូលៗ ស្ថានីយទូរទស្សន៍បាយ័ន និងសមាជិកសារព័ត៌មាន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាផ្លូវការ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាលមួយនេះ។​ លោក ម៉ានី ប៉ាគីអាវ គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាក​សញ្ញា​​ក្រុមហ៊ុន​ ហនុមានប៊ែវើរីជីស​ ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុន​មកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិក អគ្គនាយិកា និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ 

យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការស្វាគមន៍លោក ម៉ានី ប៉ាគីអាវ ចូលក្នុងគ្រួសារ ហនុមានប៊ែវើរីជីស ក្នុងនាមជាទូតសុច្ឆន្ទៈរបស់យើង។ ពេលវេលាដ៏អស្ចារ្យនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់​ហនុមានប៊ែវើរីជីស។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យ និងពោរពេញដោយឧត្តមភាពរបស់យើង ក្នុងការស្វែងរកដៃគូដែលចែករំលែក និងមានចក្ខុវិស័យរួមគ្នា ដើម្បីធ្វើឱ្យម៉ាកសញ្ញា ហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ មានភាពល្បីល្បាញ កាន់តែទូលំទូលាយនៅទូទាំងពិភពលោក។

លោកជំទាវ ខៀវ សស៊ីលៀប
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមទស្សនាការប្រកួតប្រដាល់សង្វៀនហនុមានគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ។ លើសពីនេះទៅទៀត លោកនឹងចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនតាមរយៈឧស្សាហកម្មបៃតងប្រកបដោយនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ​អ្នកគ្រប់គ្នាសម្រាប់ក្តីស្រឡាញ់ ការគាំទ្រ និងជឿជាក់មកលើហនុមានប៊ែវើរីជីស។​ យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​​ក្នុង​ការ​ផ្តល់​ជូន​នូវ​អ្វី​ដែល​ល្អ​បំផុត​។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោក ម៉ានី ប៉ាគីអាវ បាន​ថ្លែង​ថា​ 

​ខ្ញុំ​មាន​កិត្តិយសខ្លាំងណាស់​ក្នុង​ការ​ចូលរួម​​ជាមួយ​ក្រុមហ៊ុន ហនុមាន​​ប៊ែវើរី​ជីស​​​។ វាពិតជារំភើបខ្លាំងណាស់ក្នុងការមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលសម្បូរទៅ​ដោយវប្បធម៌ និងអរិយធម៌។ នៅពេលដែលខ្ញុំបានក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ខ្ញុំពិតជារំភើបចំពោះអ្វីដែលនឹងកើតឡើងនៅពេលខាងមុខនេះ។ ភាពជាដៃគូនេះមិនមែនគ្រាន់តែដើម្បី កីឡា ឬអាជីវកម្ម វាក៏ដើម្បីការផ្សារភ្ជាប់វប្បធម៌ ការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេង និងការលើកកម្ពស់ស្មារតីនៃប្រជាជាតិដ៏អស្ចារ្យនៅលើឆាកពិភពលោក។ ​ក្រុមហ៊ុន ហនុមាន​ប៊ែវើរីជីសពិតជាបានចែករំលែកនូវទស្សនវិស័យដែលពោរពេញដោយឧត្តមភាពដ៏អស្ចារ្យបំផុត។ ខ្ញុំនៅទីនេះដើម្បីលើកកម្ពស់គុណតម្លៃនៃម៉ាកសញ្ញា ហនុមាន លើកស្ទួយគុនខ្មែរ និងអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមជាមួយពួកយើងក្នុងដំណើរដ៏អស្ចារ្យនេះ។​ បន្ទាប់ពីថ្ងៃរាត្រីនេះយើងនឹងឆ្ពោះទៅកាន់ឧត្តមភាពថ្មីដ៏អស្ចារ្យ និងគួរជាទីមោទនទាំងអស់គ្នា។​ ​សូម​​អរគុណសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅនេះ ហើយយើងទន្ទឹងរង់ចាំក្នុងការឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយគ្នា។

លោក ម៉ានី ប៉ាគីអាវ
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ឆ្លៀតក្នុងរាត្រីដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់លក់នូវហ្គង់ប្រដាល់ដែលមានហត្ថលេខាផ្តាច់មុខ​ក្នុងតម្លៃ 1,000 ដុល្លារអាមេរិកក្នុងមួយគូ។ ប្រាក់ចំណូលដែលបានមកពីការលក់ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌របស់ក្រុមហ៊ុន ដែលជាការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍសហគមឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

បន្ថែមពីលើការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស​ និងលោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ក្នុងគោលបំណងពង្រីកកិច្ចសហការរបស់ពួកគេ។ ផ្តើមចេញពីការចូលរួមក្នុងយុទ្ធនាការ​ផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទទួលបានបទពិសោធន៍ម៉ាកយីហោដ៏ស៊ីជម្រៅ ភាពជាដៃគូនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ក្រុមហ៊ុន  ហនុមានប៊ែវើរីជីស ឈានទៅដល់កម្រិតជោគជ័យថ្មីបន្ថែមទៀត។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ ចាប់ផ្តើមដំណើរដ៏គួរឱ្យរំភើបនេះជាមួយគ្នា។ តាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់មាតិកាគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត ហើយចូលរួមជាមួយពួកយើងក្នុងការអបអរសាទរ ភាពជាដៃគូដ៏វិសេសវិសាលបំផុតនេះ៕ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T