ដឹងខ្លួនឬនៅ ! តើអ្នកជាប្រភេទមនុស្ស Introvert ឬ​ Extrovert?

//s9.kh1.co/eb/eb58eccf484b3c095d84ec1f48876615c17f9f9c.png
យល់ដឹង

 ១៣-ឧសភា-២០២៤ ៣ល្ងាច · ៧ ខែមុន

មកស្វែងយល់អំពីមនុស្សប្រភេទ Introvert និង Extrovert ទាំងអស់គ្នា តាមរយៈចំណុចខាងក្រោមនេះ៖​

យល់ដឹង៖ មនុស្សយើងម្នាក់ៗ សុទ្ធតែមានចរិតលក្ខណៈខុសៗគ្នា ទៅតាមប្រភេទមនុស្សម្នាក់ៗដែលពួកគេមានបុគ្គលិកលក្ខណៈបែបនោះទាំងពីកំណើត អ្នកខ្លះជាមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្ដី អ្នកខ្លះជាមនុស្សពូកែនិយាយ និយាយច្រើន រួសរាយរាក់ទាក់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=380,q=100/e0/e06d1cf726a284867ec0af36461c02387ea2b265.webp

បើយោងទៅតាមការសិក្សារស្រាវជ្រាវរបស់អ្នកចិត្តសាស្រ្តម្នាក់ឈ្មោះ Carl Jung បានរកឃើញថា មនុស្សបែងចែកជា២ប្រភេទ ដោយលោកបានចាប់ផ្តើមប្រើពាក្យ introvert និង extrovert (ជួនកាលសរសេរថា extravert) ក្នុងទសវត្សរ៍ឆ្នាំ 1920 ។

https://s9.kh1.co/__image/w=650,h=278,q=100/1f/1f9dd7f6e9b34a383506ca70d543946b68f9ebaa.jpg

ដូចនេះ បើសិនជាអ្នកចង់ដឹងថាខ្លួនជាមនុស្សប្រភេទ Introvert ឬ​ Extrovert អ្នកអាចរកមើលខ្លួនឯងនៅក្នុងចំណុចខាងក្រោមនេះតាមរយៈចំណង់ចំណូលចិត្ត ឥរិយាបទផ្សេងៗជាដើមរបស់មនុស្សប្រភេទទាំងពីរនេះ។ 

ប្រភេទមនុស្ស Introvert

https://s9.kh1.co/__image/w=564,h=846,q=100/c5/c567d4cd58f02969fb92aef3820e6a60cf4cc59b.png

ត្រូវការស្ងប់ស្ងាត់ដើម្បីផ្តោតអារម្មណ៍

មានភាពខ្មាស់អៀនច្រើន

មានការយល់ដឹងដោយខ្លួនឯង (ចូលចិត្តស្រាវជ្រាវ)

ចំណាយពេលធ្វើការសម្រេចចិត្ត

មានអារម្មណ៍សុខស្រួលពេលនៅម្នាក់ឯង

មិនចូលចិត្តការងារជាក្រុម

ចូលចិត្តសរសេរជាជាងនិយាយ

មានអារម្មណ៍ធុញទ្រាន់ បន្ទាប់ពីនៅក្នុងហ្វូងមនុស្សច្រើន

មានមិត្តភាពតិចតួច ប៉ុន្តែមានភាពស្និទ្ធស្នាលជាមួយមិត្តភក្តិទាំងនេះ

Daydream ឬប្រើការស្រមើលស្រមៃរបស់ពួកគេដើម្បីដោះស្រាយបញ្ហា

មិនចូលចិត្តពាក់ព័ន្ធរឿងអ្នកដ៏ទៃ ចូលចិត្តភាពស្ងប់ចិត្តផ្លូវអារម្មណ៍

ប្រភេទមនុស្ស Extrovert

https://s9.kh1.co/__image/w=564,h=556,q=100/3e/3e0a32b0c0b0844c3957524e4a35a29abfa79d2e.png

អ្នក​មាន​ថាមពល​​ក្រោយ​ពេល​ជួបជុំ​គ្នា​ក្នុង​សង្គម

អ្នករីករាយក្នុងការធ្វើជាមនុស្សដែលគេគ្រប់គ្នាផ្ដល់ចំណាប់អារម្មណ៍

អ្នកចូលចិត្តធ្វើការជាមួយអ្នកដទៃ ជាជាងនៅម្នាក់ឯង

អ្នកតែងតែស្វែងរកសកម្មភាពបន្ទាប់ ដើម្បីចូលរួមជាមួយគេឯង

អ្នកត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំក្រុមសង្គមរបស់អ្នក

អ្នករីករាយនឹងការកម្សាន្តរបស់មនុស្ស និងធ្វើឱ្យពួកគេសើច

អ្នកធុញទ្រាន់បានយ៉ាងងាយ ហើយត្រូវការការរំញោចពីខាងក្រៅច្រើន

អ្នក​មាន​ទំនុក​ចិត្ត ជឿជាក់ និង​មិន​ខ្លាច​ក្នុង​ការ​និយាយ​អំពី​គំនិត​របស់​អ្នក៕

ប្រភព៖ health

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T