កូរ៉េខាងត្បូង៖ កម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards ដែលប្រព្រឹត្តិទៅលើកទី៦០ នៅថ្ងៃទី៧ខែឧសភាកន្លងទៅនេះ មានការរៀបចំឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីសំណាក់តារាសម្ដែងស្រីប្រុសជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Song Hye Kyo និង Song Joong Ki](https://s9.kh1.co/__image/w=650,h=430,q=100/e8/e8774bb0c6a9dd5532bd99c8228fe0e1aa779e7d.png)
ក្នុងនោះ អ្វីដែលគេកត់សម្គាល់គឺទាំង Song Hye Kyo ដែលអ្នកគ្រប់គ្នាស្គាល់ក្នុងនាមជា "ហាន់ ជីអ៊ុន" និងអតីតស្វាមី Song Joong Ki សុទ្ធតែបង្ហាញវត្តមានក្នុងកម្មវិធីនេះដូចគ្នា ធ្វើឲ្យវាក្លាយជាលើកដំបូងហើយដែល អតីតស្វាមីភរិយាមួយគូនេះ បង្ហាញខ្លួនក្នុងកម្មវិធីតែមួយ ក្រោយប្រកាសលែងលះនាឆ្នាំ២០១៩រួចមក។
![Song Hye Kyo ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024](https://s9.kh1.co/__image/w=650,h=650,q=100/34/3476d3d215570c4451ee30f9fa6c43bfa16b17be.png)
![Song Joong Ki ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024](https://s9.kh1.co/__image/w=610,h=857,q=100/19/19d322d53820f3cc9edded4f0a9261a7f848482b.png)
ការបង្ហាញវត្តមានរបស់ពួកគេធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងថាតើ ពួកគេបង្ហាញកាយវិការយ៉ាងម៉េចខ្លះដាក់គ្នា ប៉ុន្តែគេសង្កេតឃើញថា នៅពេល Song Hye Kyo បានឡើងទៅប្រកាសពានរង្វាន់ "តារាសម្ដែងស្រីឆ្នើមបំផុតប្រចាំឆ្នាំ" នោះ កាំមេរ៉ាស្រាប់តែបញ្ចាំងទៅរក អតីតស្វាមីរបស់នាង Song Joong Ki ឃើញគេធ្វើមុខមាំធម្មតា។
![Song Hye Kyo ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024](https://s9.kh1.co/__image/w=650,h=434,q=100/40/40eb9025768d093683a845ae46e4b547aaf36189.png)
រហូតដល់ពេល Song Hye Kyo ប្រកាសថាពានរង្វាន់នេះបានទៅលើ Lee Hanee ក្នុងរឿង Knight Flower នោះ គេឃើញ Song Joong Ki បានញញិមនិងទះដៃអបអរសាទរ។
គួរបញ្ជាក់ផងដែរថា Song Hye Kyo និង Song Joong Ki បានចួបគ្នាអំឡុងពេលថតរឿង "Descendants of The Sun" ឬ "ម្ចាស់ព្រះអាទិត្យ" និងសម្រេចរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៧ ប៉ុន្តែក្រោយមកក៏លែងលះនៅឆ្នាំ២០១៩តែម្ដង៕
![Song Hye Kyo និង Song Joong Ki](https://s9.kh1.co/__image/w=530,h=905,q=100/a5/a564e299118a2c3618e97f3a119215c15d2232af.png)
![Song Hye Kyo និង Song Joong Ki ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024](https://s9.kh1.co/__image/w=640,h=480,q=100/42/42e091d86b27cd7e2fadc5ecc2245e629c3a8cd8.png)
![Song Hye Kyo និង Song Joong Ki ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024](https://s9.kh1.co/__image/w=640,h=371,q=100/9c/9ca4d8b180a9e1ca4a6a298ce0d863dae9168ef4.png)
ប្រភព៖ news18