សេអ៊ូល៖ តារាស្រី ក្នុងវិស័យ K-Pop គ្រប់ជំនាន់ តែងតែរក្សារូបរាងឲ្យនៅស្រឡូនស្អាត ជាមួយរាងកាយត្រូវតាមស្តង់ដា ជាពិសេសនោះ ជាមួយនឹងម៉ូដសក់ពណ៌ថ្មីជារឿយៗ រាល់ការត្រលប់មកវិញនៅលើឆាក ក៏ដូចជាការចេញចម្រៀងថ្មីរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ពួកគេបានលាបពណ៌សក់ក្នុងពណ៌ផ្សេងគ្នា និងប្លែកៗ ខុសពីគ្នា ហើយការពណ៌ក្រហមឆេះឌិត អាចជាជម្រើសដ៏ក្លាហាន ប៉ុន្តែនារីជាច្រើនក្នុង K-Pop ជាច្រើនជំនាន់ បានជ្រើសរើសធ្វើ ថែមទាំងទទួលបានការកោតសរសើរខ្លាំងតែម្តង។
យោងតាមរូបភាពខាងក្រោម ពួកគេបានដាក់ពណ៌សក់មួយនេះ ដោយមើលទៅពិតជាសមតែម្តង ស៊ីគ្នាខ្លាំងទៅនឹងសាច់មុខដ៏ម៉ត់របស់ពួកគេ ដែលមើលទៅពិតជាស្រស់ឆើតឆាយ ជាមួយនឹងការផាត់មុខបែបក្រហមព្រិលៗទៀតផងនោះ បានធ្វើឲ្យតារាស្រីជំនាន់ទី ៤ ទាំងនេះ កាន់តែទាក់ទាញទ្វេដងតែម្តង៕
ប្រភព៖Allkpop
១. Yuqi ក្រុម (G)I-DLE
២. Minnie ក្រុម (G)I-DLE
៣. Yoon ក្រុម STAYC
៤. តារាស្រី Soojin
៥. Yuna ក្រុម ITZY
៦. Yeji ក្រុម ITZY
៧. Ning Ning ក្រុម aepsa
៨. Xioting ក្រុម Kep1er
៩. Winter ក្រុម aepsa