កូរ៉េខាងត្បូង៖ បញ្ហាចម្រូងចម្រាសរវាង Min Hee Jin ជាម្ចាស់ភាគហ៊ុនផលិតកម្ម ADOR ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ផលិតកម្មយក្ស HYBE ជាមួយនឹង លោក Bang Si Hyuk បានវិវត្តន៍កាន់តែក្ដៅគគុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវដំបូងនាំឲ្យឈានដល់បញ្ហាចម្រូងចម្រាសនេះ គឺដោយសារ Min Hee Jin បានចោទប្រកាន់ HYBE ថាមានចេតនាបង្កើតក្រុមថ្មី "ILLIT" ឲ្យមានស្ទាយ៍នៃការស្លៀកពាក់ ឬបទចម្រៀងដូច NewJeans ដែលជាក្រុមស្ថិតក្នុងផលិតកម្ម ADOR ។

យ៉ាងណាមិញ មិនត្រឹមតែចោទ ILLIT ទេ ប្រភពមួយពី Yonhap News បានទម្លាយថា Min Hee Jin ក៏បានចោទប្រកាន់ក្រុមចម្រៀងបុរសថ្មីពីផលិតកម្ម SM Entertainment គឺ RIIZE ថាយកស្ទាយ៍តាម NewJeans ព្រមទាំងក្រុមចម្រៀងបុរសថ្មីរបស់ HYBE គឺ TWS ទៀតផង៕









ប្រភព៖ koreaboo