កូរ៉េខាងត្បូង៖ ផលិតកម្ម Source Music ដែលនៅក្រោម HYBE បានចេញមកស្រាយបំភ្លឺទាក់ទងនឹងដំណឹងថា Kazuha សមាជិកក្រុម LE SERRAFIM មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុសជប៉ុនឈ្មោះ K មកពីក្រុម TEAM។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះសារព័ត៌មាន Shukan Bunshun របស់ជប៉ុនបានចេញផ្សាយថា អ្នកទាំងពីរបានស្គាល់គ្នាជាងមួយឆ្នាំមកហើយនិងបានមើលចិត្តគ្នាមួយរយ: កាលពីឆ្នាំ២០២២ បន្ទាប់មកឆ្នាំ២០២៣ ក៏សម្រេចផ្អាកបណ្ដោះអាសន្ន ហើយថ្មីៗនេះក៏បន្តទាក់ទងគ្នាឡើងវិញ នៅពេលបានចួបមុខគ្នានៅឯភោជនីយដ្ឋានជប៉ុនមួយ កាលពីថ្ងៃទី១៧ខែមីនា។
យ៉ាងណាមិញ Source Music បានចេញមកបកស្រាយថា វាមិនមែនជាការពិតទេដែល Kazuha ទាក់ទងជាមួយនឹង K ដោយពួកគេគ្រាន់តែស្គាល់គ្នានិងណាត់ចួបញ៉ាំអីជាមួយគ្នាបែបមិត្តភក្តិធម្មតាប៉ុណ្ណោះ៕
ប្រភព៖ allkpop