តួក្បត់ក្នុងរឿង Marry My Husband តារាស្រី​ Song Ha Yoon ត្រូវគេចោទថា ចរិតមិនខុសពីក្នុងរឿង ធ្លាប់ Bu..lly មិត្តរួមថ្នាក់

//s9.kh1.co/59/59b2870d5525aac0e7134d19c860d16965ef735c.png
តារា & កម្សាន្ដ

 ០២-មេសា-២០២៤ ២ល្ងាច · ៧ ខែមុន

ទើបតែល្បីល្បាញមិនទាន់បានប៉ុន្មានផង ស្រាប់តែមានបុគ្គលម្នាក់ បានអះអាង នៅក្នុងបណ្ដាញសង្គមថា ចរិតរបស់ Ha Yoon អាក្រក់មិនខុសពីក្នុងរឿងនោះទេ។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាសម្ដែងស្រី Song Ha Yoon ទទួលបានប្រជាប្រិយភាពជាខ្លាំងក្លាក្នុងអាជីពជាតារាសម្ដែង១៥ឆ្នាំមកនេះ បន្ទាប់ពីនាងសម្ដែងជាតួរង ចិត្តក្បត់ នៅក្នុងរឿង Marry My Husband។ មិនតែប៉ុណ្ណោះ ការសម្ដែងរបស់នាង ត្រូវបានគេសរសើរថា ល្អឥតខ្ចោះ ធ្វើឲ្យអ្នកទស្សនាមើលជក់ចិត្តតាមសាច់រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Ha Yoon
Song Ha Yoon

ដោយឡែក ទើបតែល្បីល្បាញមិនទាន់បានប៉ុន្មានផង ស្រាប់តែមានបុគ្គលម្នាក់ បានអះអាង នៅក្នុងបណ្ដាញសង្គមថា ចរិតរបស់ Ha Yoon អាក្រក់មិនខុសពីក្នុងរឿងនោះទេ។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលចោទប្រកាន់នោះ គឺជាអតីតមិត្តរួមថ្នាក់កាលរៀនវិទ្យាល័យដែលអះអាងថា នាងត្រូវបាន Ha Yoon ទះកំផ្លៀងធ្វើបាបរយៈពេល៩០នាទីឯណោះ។

Song Ha Yoon
Song Ha Yoon

លើសពីនោះ អតីតមិត្តរួមថ្នាក់ម្នាក់ក៏បានប្រាប់ដែរថា ការ​ចោទ​ប្រកាន់​នេះ​ ច្បាស់​ជា​ពិត។ មិត្ត​ល្អ​របស់នាងក៏​ត្រូវ Song Ha Yoon ធ្វើ​បាប​ដូច​គ្នា​ដែរ។ រូបនាងមានអារម្មណ៍ព្រឺសម្បុរណាស់​​ នៅពេលដែលឃើញការសម្ដែងរបស់Song Ha Yoon ក្នុងរឿង ជាពិសេស ពេលនាងបង្ហាញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ធ្វើដូចជាមនុស្សល្អ។

Song Ha Yoon
Song Ha Yoon

ផ្ទុយទៅវិញ Starship ដែលផលិតកម្មគ្រប់គ្រងលើតារាសម្ដែងស្រីរូបនេះ បានចេញមុខមកបញ្ជាក់ថា ការចោទប្រកាន់នេះគឺមិនពិតនោះទេ ដោយ Song Ha Yoon មិនដែលបានជួបបុគ្គលដែលអះអាងថា ជាមិត្តរួមថ្នាក់នោះឡើយ៕

ប្រភព៖ Koreaboo

Song Ha Yoon
Song Ha Yoon
Song Ha Yoon
Song Ha Yoon
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T