អាមេរិក៖ Kendall Jenner មិនត្រឹមតែជាតារាបង្ហាញម៉ូតដ៏ល្បីឈ្មោះនៅទូទាំងពិភពលោក ដែលមានរាងរៅដ៏ស្រឡូនស្អាតស្វ៊ែលនោះទេ តែនាងក៏ជាអ្នកដែលមានឥទ្ធិពលលើវិស័យកម្សាន្តដែរ ដោយសារតែនាងមកពីត្រកូល The Kardashians ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ នាងបានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ក្រោយបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌សសម្រុងវែង ដៃរាងប៉ោងមានចងបូពណ៌ខ្មៅលើស្មាទាំងសងខាង ដែលមើលទៅពិតជាដូចព្រះនាង សម្រាប់ស្វាគមន៍ថ្ងៃបុណ្យ Easter។
នាងបាននិយាយថារ៉ូបនេះជារ៉ូបក្នុងក្ដីសុបិននាងដែលមានតម្លៃជាង ២,៩៩០ ដុល្លារ ដែលទោះរ៉ូបនេះមានតម្លៃមិនសូវថ្លៃបើធៀបនឹងទ្រព្យសម្បត្តិរបស់នាង តែពិតជាលើកសម្រស់របស់នាងឲ្យមើលទៅសុភាព និងថ្លៃថ្នូរ៕
ប្រភព៖ pagesix