ថៃ៖ អាចនិយាយបានថា គឺបានធ្វើឱ្យមនុស្សជាច្រើនមានភាពភ្ញាក់ផ្អើល បន្ទាប់ពីតារាសម្ដែង លោក Nadech ប្រកាសពន្យារពេលរៀបការជាមួយនឹងគូស្នេហ៍ Yaya ដោយគ្មានកំណត់ ព្រោះមានភាពមមាញឹកនឹងការងារ ដែលធ្វើឲ្យហ្វេនៗជាច្រើន មានការព្រួយបារម្ភ ថាតើពួកគេទាំងពីរមានបញ្ហានឹងគ្នាដែរឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីថ្មីៗនេះ តារាសម្ដែង លោក Nadech ក៏បានផ្តល់បទសម្ភាសន៍មួយ ព្រមទាំងបានបើកចំហអំពីបញ្ហានេះ និងបានលើកឡើងថា ពិធីមង្គលការត្រូវបានពន្យាពេលដោយគ្មានកំណត់ ព្រោះអ្នកទាំងពីរ មិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែក៏បានធ្វើឲ្យមនុស្សជាច្រើន យល់ច្រឡំថា ពួកគេទាំងពីរ បានបែកគ្នាហើយ។
មិនត្រឹមតែប៉ុណ្ណោះ លោក Nadech ក៏បានបន្ថែមថា៖
មនុស្សមួយចំនួនមានអារម្មណ៍ថា យើងនិយាយមិនគោរពចំពោះស្ត្រី។ ខ្ញុំយល់ថាយើងប្រើពាក្យខុស។ ខ្ញុំមិនបាននិយាយឲ្យច្បាស់ជាងនេះទេ។ ខ្ញុំពិតជាសោកស្តាយណាស់ តែគ្មានអ្វីនោះទេ។ ការពន្យារពេល គឺពិតជាបានពន្យារពេលមែន។ យើងមិនបានកំណត់ពេលវេលាល្អទេ។ ប៉ុន្តែយើងមិនមានបញ្ហាអ្វីនោះទេ អ្វីគ្រប់យ៉ាងនៅតែធម្មតា។

យ៉ាងណាមិញ កាលពីមុនមក តារាស្រី Yaya ដែលជាគូស្នេហ៍ក៏បានបញ្ជាក់ម្ដងរួចមកហើយថា ពួកគេទាំងពីរគឺមិនមានបញ្ហាអ្វីទេ គ្រាន់តែមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់កម្មវិធីមួយនេះ តែប៉ុណ្ណោះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖






