គួរឲ្យសោកស្ដាយ អង្គរសង្ក្រាន្ត មិនបានប្រារព្ធឡើងនោះទេនៅឆ្នាំនេះ បន្ទាប់ពីប្រារព្ធជាប់គ្នាក្នុងកំឡុង១០ឆ្នាំមកហើយ

//s9.kh1.co/7a/7a6e699672907aa14900d410128935724bb15c01.png
សង្គម

 ២៦-មីនា-២០២៤ ៩ព្រឹក · មួយខែមុន

អង្គរសង្ក្រាន្ត មិនបានប្រារព្ធឡើងនោះទេនៅឆ្នាំនេះ បន្ទាប់ពីប្រារព្ធជាប់គ្នាក្នុងកំឡុង១០ឆ្នាំមកហើយ។

សង្គម៖ ក្រោយពីមានការជជែកវែកញែកនៅក្នុងបណ្ដាញសង្គមអំពី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថាតើឆ្នាំនេះ នឹងមានព្រឹត្តិការណ៍នេះកើតឡើងទៀតឬទេ ដើម្បីឲ្យអស់ចម្ងល់គណនីហ្វេសប៊ុកផេករបស់ ​"ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta" បានបង្ហោះសារបញ្ជាក់ប្រាប់មហាជនឲ្យបានជ្រាបថា ឆ្នាំនេះមិនមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតនោះទេ ក្រោយពីបានប្រារព្ធអស់រយៈពេល១០ឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣

នៅក្នុងនោះ គេបានបង្ហោះសារដែលមានអត្ថន័យថា សូមគោរពជម្រាបសួរលោកយាយ លោកតា អ៊ំ ពូមីងបងប្អូន ជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេសដែលស្រលាញ់ និងគាំទ្រព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត»!ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។

រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣

រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។

រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣

បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន។ ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ។

រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣

ជាថ្មីម្តងទៀត ក្រុមការងារអង្គរសង្រ្កាន្តនៅតែចងចាំនូវស្មារតីសាមគ្គីភាព និងការលះបង់ខ្ពស់របស់យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអស់រយៈពេល ១០ ឆ្នាំមកនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យុវជនយើង ក្នុងការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាថែរក្សានូវកេរដំណែលប្រពៃណីរបស់ដូនតាយើងផងដែរ៕

ប្រភព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta

រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
រូបភាពពីឆ្នាំ២០២៣
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T