ថៃ៖ ក្រឡេកឃើញថា បន្ទាប់ពីបានបើកបង្ហាញទំនាក់ទំនងស្នេហាថ្មីរួចមក តារាសម្ដែងស្រី Vill Wannarot និងគូស្នេហ៍ លោក Mac Weerakaniz តែងតែចេញមកបង្ហាញរូបថត ពីពេលវេលាដ៏ពិសេសនិងរីករាយ ពោរពេញដោយក្ដីសុខនិងក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ភាពផ្អែមល្ហែមរបស់ តារាប្រុសស្រីមួយគូនេះ នៅតែមានជានិច្ច សម្រាប់ហ្វេនៗបានទស្សនាកម្សាន្ត ដោយថ្មីៗនេះ តារាស្រី Vill បានបង្ហាញពីបរិយាកាសនៃការរៀបចំខួបកំណើតយ៉ាងសាមញ្ញមួយ ដើម្បីអបអរទៅដល់គូស្នេហ៍បណ្ដូលចិត្តរបស់នាង តែម្ដង។

ជាងនេះទៅទៀត តារាស្រីរូបេះ ថែមទាំងបានបង្ហោះសារជូនពរ យ៉ាងស្មោះស្ម័គ្រចំពោះគូស្នេហ៍ជាទីស្រលាញ់ បញ្ជាក់ពីស្ថានភាពស្នេហាបានយ៉ាងល្អ ដោយបានរៀបរាប់ថា៖
HBD BABIE @mac_waang សូមឲ្យសម្លាញ់របស់ខ្ញុំមានសេចក្តីសុខ មានតែស្នាមញញឹមរាល់ថ្ងៃ ព្រោះស្នាមញញឹមរបស់អ្នកមានតម្លៃណាស់សម្រាប់ខ្ញុំ។ សូមឱ្យរាងកាយរបស់អ្នករឹងមាំ ដើម្បីនៅជាមួយអ្នកបានយូរ។ ចាប់ពីពេលនេះតទៅ អ្នកនឹងជួបតែរឿងល្អៗ ព្រោះមានខ្ញុំនៅក្បែរ។ អរគុណដែលអ្នកជាកាដូដ៏ល្អបំផុត ដល់គ្នាទៅវិញទៅមក។
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖








