ស្វីតម៉្លេះ Jong Suk សង្សារ IU មកមើលនាងប្រគុំតន្ត្រីដោយផ្ទាល់ ធ្វើឲ្យហ្វេនច្រណែនព្រាត

//s9.kh1.co/d8/d8b8bc44303d5d1ffd9566add9b8c45ae2d4277a.jpg
បច្ចេកវិទ្យា

 ០៤-មីនា-២០២៤ ១ល្ងាច · ២ ខែមុន

ក្នុងចំណោមអ្នកទៅទស្សនាការប្រគុំតន្ត្រីនេះ គេសង្កេតឃើញថាតារាប្រុស Lee Jongsuk ដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់ IU ក៏បានទៅចូលរួមទស្សនាផងដែរ

កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី២ខែមីនាកន្លងទៅនេះ IU ដែលជាតារាចម្រៀងមានទឹកដមសំនៀងផ្អែមពីរោះ និងរាងតូចច្រឡឹងគួរឲ្យស្រលាញ់នោះ បានធ្វើការប្រគុំតន្ត្រីទេសចរណ៍ឈ្មោះថា "H.E.R" នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលមានការចូលរួមទស្សនាពីសំណាក់តារាល្បីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU
IU

បន្ថែមពីលើនោះទៀត ក្រុមចម្រៀង KPOP ដូចជា RIIZE និង NewJeans ជាដើមក៏សុទ្ធតែបានឡើងសម្ដែងលើឆាក បង្កបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយ។

យ៉ាងណាមិញ ក្នុងចំណោមអ្នកទៅទស្សនាការប្រគុំតន្ត្រីនេះ គេសង្កេតឃើញថាតារាប្រុស Lee Jongsuk ដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់ IU ក៏បានទៅចូលរួមទស្សនាផងដែរ ដោយអ្នកគាំទ្រថតបាន Jongsuk មើល IU ច្រៀងលើឆាកពោរពេញដោយស្នាមញញិម។ 

Lee Jongsuk
Lee Jongsuk
IU
IU

រូបភាពនោះធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរគូស្នេហ៍មួយគូនេះ ថានៅតែរក្សាភាពផ្អែមល្ហែម បើទោះជាប្រកាសទាក់ទងគ្នាបានលើសពីមួយឆ្នាំហើយក្ដីគឺតាំងពីខែធ្នូ ឆ្នាំ២០២២មកម៉្លេះ៕  

IU
IU
IU និង Lee jongsuk
IU និង Lee jongsuk
 Lee jongsuk នៅការប្រគុំ​​​តន្ត្រី IU
 Lee jongsuk នៅការប្រគុំ​​​តន្ត្រី IU

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T