កម្សាន្ត៖ តារាសម្ដែង លោក Nicholas Tse និងគូស្នេហ៍ ដែលជាតារាចម្រៀងស្រី Faye Wong បានបង្ហាញខ្លួន នៅព្រលានយន្តហោះប៉េកាំង កាលពីថ្ងៃទី ២៦ ខែកុម្ភៈកន្លងទៅនេះ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ យោងតាមប្រភព Sinchew បានបង្ហាញថា មានមនុស្សជាច្រើន បានរកឃើញថា អ្នកទាំងពីរបានអង្គុយក្បែរគ្នា នៅលើយានយន្ត ចេញពីអាកាសយានដ្ឋាន ពេលខ្លះបានខ្សឹបគ្នា និងបានកាន់ដៃម្តងម្កាល ព្រមជាមួយនឹងការតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់សាមញ្ញ ទៀតផង។ ម៉្យាងវិញទៀត តាមរយៈប្រភពខ្លះ បានលើកឡើងថា Faye Wong និង Nicholas Tse ទុកការងារមួយឡែកសិន ហើយបានរីករាយនឹងពេលវេលាឯកជនជាមួយគ្នា នៅប្រទេសជប៉ុន។

គួររំឮកផងដែរថា គូស្នេហ៍មួយគូនេះ បានមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០០០ ប៉ុន្តែបានប្រកាសពីការបែកគ្នាវិញ នៅឆ្នាំ ២០០២ និងបានចាប់ផ្តើមសាងគ្រួសាររៀងៗខ្លួន ហើយក៏បានលែងលះគ្នាវិញ។ រហូតដល់ឆ្នាំ ២០១៤ អ្នកទាំងពីរ ក៏បានជួបជុំគ្នាឡើងវិញ និងបានរក្សាទំនាក់ទំនងយ៉ាងមានស្ថិរភាព ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








