តៃវ៉ាន់៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីតារាតៃវ៉ាន់ម្នាក់ ត្រូវបានគេប្រទះឃើញឈរកាប់សាច់មាន់ នៅតូបមួយក្នុងផ្សារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Kris Shen](https://s9.kh1.co/__image/w=650,h=813,q=100/f5/f56a39e75e9243b671fea238ad8ff3dd61a46e95.png)
តារាម្នាក់នោះឈ្មោះថា Kris Shen ដែលជាតារាសម្ដែង ល្បីឈ្មោះក្នុងរឿងភាគ Spider Lilies និង Memory Love ដោយគេបានលេងទាំងតួរាយរងនិងតួឯក តាំងពីបង្ហាញខ្លួនជាតារាក្នុងឆ្នាំ២០០៣មក។ ទោះបីគេមិនមែនជាតារាដ៏ល្បីឈ្មោះបំផុតម្នាក់ក្នុងវិស័យភាពយន្តនៅតៃវ៉ាន់ក្ដី ក៏គេនៅតែមានអ្នកគាំទ្រជាង ៣៨០០០នាក់នៅក្នុង Instagram ផងដែរ។
ថ្មីៗនេះ អ្នកគាំទ្របានតក់ស្លុតខ្លាំងណាស់បន្ទាប់ពីឃើញគេឈរកាប់សាច់មាន់លក់នៅផ្សារមួយកន្លែង។ នៅថ្ងៃទី៨ខែកុម្ភៈ Kris Shen បានចេញមុខមកបកស្រាយថា រូបលោកពិតជាបានលក់មាន់នៅក្នុងផ្សារមែន ដោយបើកតូបមួយជាមួយនឹងមិត្តស្រីឈ្មោះ Bella ដោយលោកចង់រកប្រាក់ចំណូលបន្ថែមពីលើការបើកភោជនីយដ្ឋាននិងហាងកែសម្ផស្ស។
![Kris Shen](https://s9.kh1.co/__image/w=650,h=747,q=100/fa/faea29eb7936b52b232aae2da52affb6b1d323a2.png)
បន្ទាប់ពីមិត្តរបស់គេប្រាប់ថាការលក់បែបនេះ ជួយឲ្យរកស៊ីឆាប់ចំណេញខ្លាំង Kris Shen ក៏បានមកបើកតូបលក់តែម្ដង ដោយគេបាននិយាយថា គេមិនបានកើតមកលើគំនរមាសប្រាក់ទេ គឺត្រូវរកប្រាក់តាំងពីក្មេងហើយក៏មិនខ្មាសអ្នកផ្សេងដែរ ដែលគិតថាគេកំពុងចួបនឹងបញ្ហាហិរញ្ញវត្ថុ៕
![រូបភាពលោក Kris Shen លក់មាន់](https://s9.kh1.co/__image/w=650,h=813,q=100/ae/aeb6cd535da7fcc05882a6b087b82f724a1be0d9.png)
![រូបភាពលោក Kris Shen លក់មាន់](https://s9.kh1.co/__image/w=650,h=811,q=100/08/0829cacfb1be3a41edb404e908968fdb9fa68bfd.png)
![រូបភាពលោក Kris Shen លក់មាន់](https://s9.kh1.co/__image/w=650,h=813,q=100/22/22c5a84ce00ab672bfc70cac6afd53cf0dbebda9.png)
ប្រភព៖ koreaboo