ផ្ទុះការចាប់អារម្មណ៍ ក្រុមថ្មី នៅ BLACK LABEL មាន Ella ក្មេ»-ងស្រីដែល BLACKPINK ស្រលាញ់ដូចប្អូន

//s9.kh1.co/6c/6cc1dc554a48510e7e8d187501fcc5233d50fff4.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២៤ ៩ព្រឹក · ៦ ខែមុន

The Black Label ត្រៀមបង្ហាញខ្លួនក្រុមចម្រៀងនារីថ្មីមួយ ដែលរូបភាពមួយសន្លឹករបស់ពួកគេ បានធ្វើឲ្យអ្នកលេងអ៊ីនធើណេតចាប់អារម្មណ៍ខ្លាំង

កូរ៉េខាងត្បូង៖ The BLACK LABEL គឺជាផលិតកម្មមួយស្ថិតក្រោមស្លាបរបស់ YG Entertainment ប៉ុន្តែនាពេលថ្មីៗនេះ ផលិតកម្មដែលដឹកនាំដោយលោក Teddy នេះកំពុង​​​ស្ងិតក្នុងដំណើរការបំបែកខ្លួនចេញពី YG ហើយនិងត្រៀមបង្ហាញមុខ ក្រុមចម្រៀងនារីថ្មីរបស់ខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដែល YG មាន BABYMONSTER នោះ The Black Label ក៏ត្រៀមបង្ហាញខ្លួនក្រុមចម្រៀងនារីថ្មីមួយ ដែលរូបភាពមួយសន្លឹករបស់ពួកគេ បានធ្វើឲ្យអ្នកលេងអ៊ីនធើណេតចាប់អារម្មណ៍ខ្លាំង ព្រោះក្រៅពីស្ទាយ៍នៃការតុបតែងខ្លួនហើយ ពួកគេសុទ្ធតែមានប្រវត្តិមិនធម្មតា។

ពាក្យចចាមអារ៉ាម សមាជិកក្រុមចម្រៀងនារី​​​ថ្មីនៅ The BLACK LABEL
ពាក្យចចាមអារ៉ាម សមាជិកក្រុមចម្រៀងនារី​​​ថ្មីនៅ The BLACK LABEL

សមាជិកម្នាក់ ដែលឈ្មោះ Ella Gross នោះគឺជាតារាម៉ូដែលវ័យក្មេង ធ្លាប់ថតរូបជាមួយនឹងសមាជិក BLACKPINK ទាំង៤នាក់ ហើយស្និទ្ធស្នាលនឹង Jennie ដូចជាប្អូនស្រីម្នាក់ រហូតនាងទទួលបានរហស្សនាមថា ជា Jennie តូចផងដែរ។

Ella Gross 
Ella Gross 
Ella Gross 
Ella Gross 
Ella Gross ជាមួយ BLACKPINK 
Ella Gross ជាមួយ BLACKPINK 

ក្រៅពីនោះ Bailey Sok ជាអ្នករាំដ៏ល្បីនិង Moon Seo Yoon ដែលជាចៅស្រីរបស់អ្នកមានទ្រព្យស្ដុកស្ដម្ភ (Chebol) នៅកូរ៉េ មកពីក្រុមហ៊ុន Shinsegae Group ក៏ជាសមាជិកក្នុងនោះដែរ។

Bailey Sok 
Bailey Sok 
Bailey Sok ជាមួយ aespa 
Bailey Sok ជាមួយ aespa 
Moon Seo Yoon
Moon Seo Yoon

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យ ក៏ដូចជាពាក្យចចាមអារ៉ាមរបស់មហាជនប៉ុណ្ណោះ គឺនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយឡើយ ថាពួកគេគឺជាសមាជិកក្រុមចម្រៀងនារីថ្មីរបស់ The Black Label ៕

ពាក្យចចាមអារ៉ាម សមាជិកក្រុមចម្រៀងនារី​​​ថ្មីនៅ The BLACK LABEL
ពាក្យចចាមអារ៉ាម សមាជិកក្រុមចម្រៀងនារី​​​ថ្មីនៅ The BLACK LABEL

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T