ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងសាច់សខ្ចី លី ម៉ារីណា ធ្វើការបង្ហោះ នៅលើបណ្តាញសង្គមពី ដំណឹងគួរឲ្យអបអរសារទរ នៃគម្រោងរៀបមង្គលការរបស់អ្នកនាង ដោយប្រព្រឹត្តិទៅ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម គេហទំព័រហ្វេសប៊ុក របស់តារាសម្តែងរូបនេះ បានចែកចាយ រូបថត Pre-Wedding ដ៏ផ្អែមល្ហែមជាច្រើនសន្លឹក ដែលអ្នកអត់គូល្មមៗ លួចមានចិត្តច្រណែនគ្រប់ៗគ្នា ជាពិសេសនោះត្រូវបានគេមើលឃើញថា អនាគតកូនកម្លោះ មានសម្រស់ស្រស់សង្ហាតែម្តង។
ចំណែកឯទីតាំង ថ្ងៃសិរីមង្គលអាពាហ៌ពិពាហ៌របស់អ្នកទាំងពីរ នឹងធ្វើឡើងនៅ OCIC អាគារ C។ យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មានប្រិយមិត្តជាច្រើន ចូលរួម អបអរសារទរ និងជូនពរអ្នកពីរ ស្រលាញ់គ្នាកាន់តែខ្លាំង ថែមទាំងទទួលបានការ ចូលចិត្ត និងបានចែករំលែកការបង្ហោះមួយនេះ រាប់ពាន់ដងដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖