ទទួលយកបទពិសោធនិ៍ថ្មី ក្នុងការធ្វើដំណើរផ្សងព្រេង ជាមួយនឹង «Aquaman និងនគរដែលបាត់បង់» ជាមួយ Legend by IZE ​នៅផ្សារទំនើប ជីប ម៉ុង ​271​ មេហ្គា ម៉ល​

//s9.kh1.co/72/72a19f9870a69a31075b6b7a90805f99f8202df4.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០២៣ ២ល្ងាច · ៤ ខែមុន

«Aquaman និងនគរដែលបាត់បង់» បានសម្ភោធ និងការចាក់បញ្ចាំង PRE-SCREENING មុនគេ ដែលមានទីតាំងស្ថិតនៅរោងភាពយន្ត Legend by IZE ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ។

ភ្នំពេញ៖ រោងភាពយន្ត​ Legend by IZE ​ បានរៀបចំកម្មវិធីសម្ភោធ និងការចាក់បញ្ចាំងមុនគេ PRE-SCREENING នៃភាពយន្ត «Aquaman និងនគរដែលបាត់បង់» កាលពីល្ងាចថ្ងៃទី១៩ ដែលមានទីតាំងស្ថិតនៅផ្សារ​ទំនើប​ ជីប ម៉ុង ​271 មេហ្គា ម៉ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

Legend by IZE ជារោងភាពយន្ដដែលមានភាពច្នៃប្រឌិតយ៉ាងទំនើប សាលបំពាក់ទៅដោយអេក្រង់កោង ឧបករណ៍ សំឡេង Atmos ៩.១ និងម៉ាស៊ីនបញ្ចាំងឡាស៊ែរ RGB ដែលមានពណ៌ និងពន្លឺច្បាស់ ល្អ ដែលជាបច្ចេកវិទ្យាទំនើប ចុងក្រោយគេបង្អស់ក្នុងប្រទេស ដែលធ្វើអោយទស្សនិជន ទទួលបានបទពិសោធនិ៍ដ៏ថ្មីនិងប្លែក។

រូបភាព
រូបភាព

ក្នុងកម្មវិធីសម្ភោធរឿង «Aquaman and the Lost Kingdom» ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុន WML គឺជាអ្នកចែកចាយខ្សែភាគយន្តផ្តាច់មុខ ដ៏ធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនឧស្សាហកម្មភាពយន្តនៅកម្ពុជា មានដៃគូសហការ មួយស្ទូឌីយោធំៗ និងឯករាជ្យនៅលើជុំវិញពិភពលោក។

រូបភាព
រូបភាព

មិនត្រឹមតែប៉ុណ្ណោះ ពេលវេលាដ៏រីករាយមួយនេះ ក៏មានវត្តមានរួមជាមួយអ្នកបង្កើតមតិការវីដេអូល្បីៗ ជាច្រើន នៅលើច្រើនរូប ដៃគូសហការ មិត្តអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនទៀត ជាពិសេសនោះវត្តមាន ការសម្តែង តារាចម្រៀង ពហុទេពកោសល្យ លោកជួប កក្កដា ហៅ អ្នកនាងរ៉ូលីន ក្នុងបរិយាកាសប្បាយ ក៏ដូចជាការទទួលអាហារសម្រន់ទៀតផងដែរ។

រូបភាព
រូបភាព
រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា ភាពយន្ត «Aquaman និងនគរដែលបាត់បង់» គឺខ្សែភាគយន្តចុងក្រោយបំផុត នៅក្នុងខ្សែស្រឡាយចក្រវាល DC បានដឹកនាំដោយផលិតករដ៏ល្បីលោក James Wan ដែលនឹងនាំទស្សនិកជនទៅធ្វើដំណើរដ៏អស្ចារ្យនៅពិភពបាតសមុទ្រ កំពុងតែចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេសនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថាផ្សារទំនើប ជីបម៉ុង 271 មេហ្គា ម៉ល គឺជាយីហោផ្សារទំនើប ដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ដោយចំណាយថវិកាអស់ជាង ២៨០លានដុល្លារអាមេរិក។ ចំណុចពិសេសដាច់គេរបស់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល គឺមានអគារធំទូលាយ រចនាឡើង យ៉ាងប្រណិតស៊ីវីល័យ ហើយសម្រាប់អាហារ កន្លែងកំសាន្ត សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺសុទ្ធសឹងតែមានឱជារសឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់។ហើយជាពិសេសផ្សាររទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានប្រមូលផ្តុំនូវយីហោល្បីៗលំដាប់ពិភពលោក ហើយសម្រាប់យីហោលំដាប់អន្តជាតិ មួយចំនួនគឺមាននៅតែក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/eb/ebd61ff0557237b3038d14c94efe82fd60635434.jpg

អ្នកជំនួញដែលខ្លាំងត្រូវចាប់ឱកាសនេះឲ្យបាន! មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បានប្រកាសជាផ្លូវការ ឲ្យដៃគូពាណិជ្ជកម្ម និង អាជីវករ ចាប់ផ្តើមដាក់ពាក្យកក់ជួលយកទីតាំងពង្រីកអាជីវកម្មរបស់ខ្លួន ពីពេលនេះតទៅ!

 ០៦-កុម្ភៈ-២០២១ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T