ហេតុអ្វី ប្រោន ចែកចាយរូបមន្តធ្វើភេសជ្ជៈខ្លួនឯង​ទៅសាធារណៈ?

//s9.kh1.co/b6/b630cc68592ff3b75984c830fc19c0a6f6239ae7.jpg
សង្គម

 ១៩-កក្កដា-២០២៣ ៣ល្ងាច · ១០ ខែមុន

ថ្មីៗនេះយើងឃើញ ប្រោន បង្ហោះរបៀបធ្វើភេសជ្ជៈ Matcha Avocado Frappe ដែលជាភេសជ្ជៈមានប្រជាប្រិយភាពខ្លាំងមួយរបស់គាត់លើបណ្ដាញសង្គម Tik Tok និង Facebook។

ភ្នំពេញ៖ ថ្មីៗនេះយើងឃើញ ប្រោន បង្ហោះរបៀបធ្វើភេសជ្ជៈ Matcha Avocado Frappe ដែលជាភេសជ្ជៈមានប្រជាប្រិយភាពខ្លាំងមួយរបស់គាត់លើបណ្ដាញសង្គម Tik Tok និង Facebook។ ក្រៅពីនោះ យើងក៏ឃើញថាមានអ្នកលេង Tik Tok មួយចំនួនក៏បានសាកល្បងធ្វើតាម ហើយក៏លាន់មាត់ថាឆ្ងាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ភេសជ្ជៈ Matcha Avocado Frappe
  ភេសជ្ជៈ Matcha Avocado Frappe

តែអ្វីដែលឆ្ងល់នោះថា គាត់ចែកចាយរូបមន្តធ្វើភេសជ្ជៈមួយនេះ មិនខ្លាចគេចម្លងតាមទេ?

យើងបានសួរសំណួរនេះទៅកាន់ផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន ប្រោន ផ្ទាល់ ហើយគាត់បានពន្យល់ថា ភេសជ្ជៈនេះបើមានគេធ្វើតាមកាន់តែច្រើនគឺកាន់តែល្អ។

“ធ្វើញ៉ាំខ្លួនឯងក៏ល្អ ធ្វើលក់ក៏ល្អ ខាងក្រុមការងារនឹងកាន់តែសប្បាយចិត្ត។ មូលហេតុនោះគឺ ប្រសិនបើគេចាប់អារម្មណ៍ខ្លាំង ចូលចិត្តខ្លាំង និងពិសាភេសជ្ជៈនេះច្រើន ពេលនោះផ្លែប៊័ររបស់ខេត្តមណ្ឌលគិរីនឹងមានតម្រូវការកាន់តែខ្ពស់ដែរ។”

គាត់បន្តថា ប្រោន ច្នៃភេសជ្ជៈនេះឡើង ដើម្បីជួយគាំទ្រផលិតផលក្នុងស្រុក។ ប្រោន បានជួយប្រមូលទិញផ្លែប័រមណ្ឌលគិរីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែតម្រូវការនេះ គឺនៅទាបនៅឡើយបើធៀបនឹងទិន្នផលដែលកសិករយើងផលិតបាន។ ដោយសារតែមូលហេតុនេះហើយ ទើបយើងសម្រេចចែករំលែករូបមន្តនេះជាសាធារណៈ ហើយសង្ឃឹមថាបងប្អូនយើងនៅតាមផ្ទះ ឬតាមហាងមួយចំនួនអាចធ្វើតាម ហើយជួយរកទិញផ្លែប័រក្នុងស្រុករបស់យើងនេះមកញ៉ាំទាំងអស់គ្នាបាន។

  ភេសជ្ជៈ Matcha Avocado Frappe
  ភេសជ្ជៈ Matcha Avocado Frappe

គួរឲ្យកត់សម្គាល់ថា ផ្លែប័រមណ្ឌលគិរីពិសេសត្រង់ថាសាច់វាល្មួតល្អ ហើយមានជាតិផ្អែមតិចៗ ខុសពីផ្លែប័រនាំចូលពីប្រទេសមួយចំនួន ដែលភាគច្រើនរៀងសាប មានសសៃ ឬញ៉ាំទៅរៀងទឹកៗ៕

@browncoffeeandbakery គ្រាន់តែមានផ្លែប៊រ័ខេត្តមណ្ឌលគិរី មួយផ្លែអាចរៀនធ្វើភេសជ្ជៈ Matcha Avocado Frappe នៅផ្ទះដោយខ្លួនឯង! 🥑 #BrownCoffee #MatchaAvocadoFrappe #prideoflocal ♬ original sound - BROWN Coffee
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/eb/ebd61ff0557237b3038d14c94efe82fd60635434.jpg

អ្នកជំនួញដែលខ្លាំងត្រូវចាប់ឱកាសនេះឲ្យបាន! មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បានប្រកាសជាផ្លូវការ ឲ្យដៃគូពាណិជ្ជកម្ម និង អាជីវករ ចាប់ផ្តើមដាក់ពាក្យកក់ជួលយកទីតាំងពង្រីកអាជីវកម្មរបស់ខ្លួន ពីពេលនេះតទៅ!

 ០៦-កុម្ភៈ-២០២១ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T