កាន់តែទំនើប ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានឡានប្រណាំង Go-Kart បែប Indoor ដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍

//s9.kh1.co/d9/d9364c36c8a31ff70e86a4879cafaa28431b6981.png
បច្ចេកវិទ្យា

 ២១-សីហា-២០២៣ ៩ព្រឹក · ៨ ខែមុន

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការនូវទីលានប្រណាំងឡានបែប Multi-Level Indoor Go Kart ដំបូងគេអង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅ Neo Go-Kart ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ទី៣ ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹងនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង ឯកឧត្តម លោកជំទាវ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តយសជាច្រើនរូបផងដែរ។

ភ្នំពេញ៖ កាលពីថ្ងៃសោរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការនូវទីលានប្រណាំងឡានបែប Multi-Level Indoor Go Kart ដំបូងគេអង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅ Neo Go-Kart ផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ទី៣ ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹងនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង ឯកឧត្តម លោកជំទាវ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ថ្លែងនៅក្នុងឱកាសនេះផងដែរ លោកជំទាវ លី សុខឆេង អគ្គនាយិកា​នៃក្រុមហ៊ុនជីបម៉ុង បានមានប្រសាសន៍ថា៖

«ថ្ងៃនេះខ្ញុំពិតជាមានក្តីសោមនស្សរីករាយ និងមោទនភាពចំពោះការដាក់សម្ពោធជាផ្លូវការ ទីលានប្រណាំងឡានបែប Multi-Level Indoor Go-Kart របស់មជ្ឈមណ្ឌលកម្សាន Neo Games Oasis នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល​ របស់យើង នារសៀលនេះ ដែលជាទីលានប្រណាំងឡានបែប Multi-level​ Indoor Go-Kart ដំបូងគេបង្អស់ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍»។

រូបភាព
រូបភាព

នៅក្នុងវិសាលភាពនៃផលិតផលនិងសេវាកម្ម ជីប ម៉ុង មានចក្ខុវិស័យនិងការប្តេជ្ញាខ្ពស់ គឺធ្វើយ៉ាងណាចូលរួមក្នុងការបង្កើតផលិតផល និង ផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនកម្រិតជីវភាព តម្រូវការកម្សាន និងការរស់នៅជំនាន់ថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា។

ដោយឈរលើចក្ខុវិស័យនេះ ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចចិត្តវិនិយោគទឹកប្រាក់រហូតដល់ទៅជាង ៣លានដុល្លា ដើម្បីនាំមកជូនអតិថិជនទាំងអស់គ្នានូវបទពិសោធកម្សានដ៏ថ្មីសន្លាងគឺ ទីលានប្រណាំងឡានបែប Multi-level​ Indoor Go-Kart​​ មកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល​ របស់យើង។​

រូបភាព
រូបភាព

ការសម្រេចនាំចូល ទីលានប្រណាំងឡាន Multi-Level Go-Kart នេះមកកាន់ទីផ្សារកម្ពុជា គឺស្របទៅនឹងគោលដៅច្បាស់លាស់ដែលចង់នាំមកជូននូវបទពិសោធ​នៃការជិះរថយន្តប្រណាំង Go-Kart បែប Multi-Level និង Indoor ប្រកបដោយសុវត្ថិភាព និង ផាសុខភាព មកជូនប្រជាជនកម្ពុជា ក៏ដូចជាផ្តល់នូវភាពងាយស្រួលទៅដល់អតិថិជន ដែលនិយមចូលចិត្ត និង ចង់សាកល្បងបទពិសោធន៍កំសាន្តថ្មីៗនិងប្លែកភ្នែកដោយមិនចាំបាច់ធ្វើដំណើរទៅបរទេសដើម្បីទទួលបានបទពិសោធន៍មួយនេះឡើយ។

រូបភាព
រូបភាព

ជាមួយគ្នានេះដែរ សម្រាប់ទីលានប្រណាំងឡានបែប Multi-Level Indoor Go-Kart នេះមានចំណុចពិសេសគួរកត់សម្គាល់ជាច្រើន ដោយ Multi-Level និង Indoor នឹង​ផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃការជិះឡានប្រណាំង Go-Kart បែបថ្មីដោយមានផ្លូវខ្វាត់ខ្វែងនិងឡើងចុះ ដែលធ្វើឱ្យបទពិសោធន៍ជិះ Go-Kart របស់អ្នកជិះកាន់តែមានភាព រំភើប ទំនើប និងសប្បាយរីករាយ​ ហើយស័ក្តិសមបំផុតសម្រាប់ការជិះកំសាន្តរបស់មនុស្សពេញវ័យ ជាមួយនឹងមិត្តភក្តិ  ក៏ដូចជាក្រុមគ្រួសារ។​

រូបភាព
រូបភាព

អ្វីដែលកាន់តែពិសេសនោះ ទីលានប្រណាំងឡាន Multi-Level Indoor Go-Kart មួយនេះគឺត្រូវបានធ្វើឡើងក្រោម រចនាបថនិងបច្ចេកវិទ្យាទំនើបពីប្រទេសបារាំង ស្របទៅនឹងស្តង់ដាអន្តរជាតិ ដែលត្រូវបានផលិត និងសាងសង់ឡើងដោយក្រុមហ៊ុនអ៊ឺរ៉ុបដែលមានបទពិសោធច្រើនឆ្នាំទៅលើការផ្គត់ផ្គង់ Go-Kart​ ធានាបានទាំងគុណភាព សុវត្ថិភាព និង ទំនុកចិត្ត ដែលធ្វើឱ្យបទពិសោធន៍កំសាន្តរបស់អតិថិជនកាន់តែប្រសើរ​និងជាទីគាប់ចិត្ត។

រូបភាព
រូបភាព

លោកជំទាវ លី សុខឆេង បានសង្កត់ធ្ងន់ថា ការបើកដំណើការ Multi-Level Indoor Go-Kart នេះផងដែរ បានសរបញ្ជាក់យ៉ាងច្បាស់ពីការវិនិយោគនិងការបោះជំហានទៅមុខឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយដែលដឹកនាំដោយកូនខ្មែរ។ ទន្ទឹមនឹងនេះ យើងនឹងបន្តរតួរនាទី និង ប្រឹងប្រែងអភិវឌ្ឍខ្លួនបន្តរទៀត ដើម្បីចូលរួមលើកកម្ពស់ ការរស់នៅបែបទាន់សម័យនិងស៊ីវិល័យរបស់ប្រជាជនកម្ពុជា។ ការវិនិយោគនេះដែរ នឹងដើរតួជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកិច្ចសហការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអន្តរជាតិ ឈានទៅពង្រីកនូវសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត។

រូបភាព
រូបភាព

គួរជម្រាបផងដែរថា សម្រាប់ទីលានប្រណាំងឡានបែប Multi-Level Indoor Go-Kart នេះគឺជាទីលានប្រណាំងឡានដំបូងគេអង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅ Neo Go-Kart ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ទី៣។ ហើយចាប់ពីថ្ងៃទី២០ ខែសីហា រហូតដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់លោក លោកស្រីដែលចង់ទៅជិះសាកល្បងនៅឡានប្រណាំង Neo Go-Kart នឹងទទួលបានការបញ្ចុះតម្លៃពិសេស ៣០% ផងដែរ។

រូបភាព
រូបភាព

ជាមួយគ្នានេះដែរ សម្រាប់ផ្សារទំនើប ជីបម៉ុង 271 មេហ្គា ម៉ល គឺជាយីហោផ្សារទំនើប ដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ដោយចំណាយថវិកាអស់ជាង ២៨០លានដុល្លារអាមេរិក។ ចំណុចពិសេសដាច់គេរបស់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល គឺមានអគារធំទូលាយ រចនាឡើងយ៉ាងប្រណិតស៊ីវីល័យ ហើយសម្រាប់អាហារ កន្លែងកំសាន្ដ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺសុទ្ធសឹងតែមានឱជារសឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់។ ហើយជាពិសេសផ្សាររទំនើប ជីបម៉ុង 271 មេហ្គា ម៉ល មានប្រមូលផ្ដុំនូវយីហោល្បីៗលំដាប់ពិភពលោក ហើយសម្រាប់យីហោលំដាប់អន្ដជាតិមួយចំនួនគឺមាននៅតែក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖https://www.facebook.com/271MegaMall 

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongsensok ទាក់ទងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង ម៉ល៖

• លេខទូរស័ព្ទ៖ 066 401 222
• តេលេក្រាម៖ 066 401 222 (@AmKeolong)
• អ៉ីម៉ែល៖ [email protected]

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/eb/ebd61ff0557237b3038d14c94efe82fd60635434.jpg

អ្នកជំនួញដែលខ្លាំងត្រូវចាប់ឱកាសនេះឲ្យបាន! មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បានប្រកាសជាផ្លូវការ ឲ្យដៃគូពាណិជ្ជកម្ម និង អាជីវករ ចាប់ផ្តើមដាក់ពាក្យកក់ជួលយកទីតាំងពង្រីកអាជីវកម្មរបស់ខ្លួន ពីពេលនេះតទៅ!

 ០៦-កុម្ភៈ-២០២១ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T