កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK តែងតែបង្ហាញនូវការគាំទ្រមិត្តភក្តិក្នុងវិស័យតន្ត្រី មិនថាតារាចម្រៀង KPOP ក្នុងប្រទេសកូរ៉េខាងត្បូង ឬ ខាងក្រៅប្រទេសនោះឡើយ ដោយសារតែនាងមានចរិតរួសរាយរាក់ទាក់ និងចិត្តល្អខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង កាលពីថ្មីៗនេះ Jennie បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួនក្នុងការប្រគុំតន្ត្រីរបស់តារាចម្រៀង Daniel Cesar ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។

ប៉ុន្តែលើកនេះ Jennie ពុំបានបង្ហាញខ្លួនក្នុងនាមជាអ្នកចម្រៀងនោះទេ គឺជាអ្នកបកប្រែទៅវិញ ដោយស្ម័គ្រចិត្តឡើងមកបកប្រែពីភាសាអង់គ្លេស មកកាន់ភាសាកូរ៉េ ដើម្បីឲ្យ Daniel Cesar មានទំនាក់ទំនងជាមួយអ្នកគាំទ្រកាន់តែជិតស្និទ្ធ។





ក្នុងវីដេអូដែលត្រូវបានចែករំលែកគឺ Jennie បានស្លៀកពាក់ធម្មតាៗ ជាមួយនឹងអាវរងាពណ៌ខ្មៅ និងវ៉ែនតាពណ៌ខ្មៅ ជាសម្លៀកបំពាក់ស្ទាយ៍ Swag Swag បែបយុវវ័យ៕
BLACKPINK’s Jennie made a surprise appearance as an English-to-Korean translator for fans of Daniel Caesar at his recent concert in Seoul. pic.twitter.com/4mHkon5EJr
— Pop Base (@PopBase) December 11, 2023
ប្រភព៖ koreaboo