ហេតុអ្វីបានជា ទំនាក់ទំនងមិនច្បាស់លាស់ "Situationship" ឈឺជាងស្នេហាធម្មតា?

//s9.kh1.co/ae/aef4cb5afcb4db538175ae68dc73ac908dc51dd7.jpg
យល់ដឹង

 ១០-ធ្នូ-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ចំណុចខាងក្រោមនេះ បញ្ជាក់ថា ទំនាក់ទំនងមិនច្បាស់លាស់ឈឺចាប់ជាងស្នេហាធម្មតា។

ស្នេហា៖ ស្នេហានៅក្នុងសម័យឌីជីថលនេះ អាចកើតឡើងបានគ្រប់ទម្រង់ ដែលវាជាប្រភេទស្នេហាបែបជឿនលឿន ភាគច្រើនគេតែងតែរកឃើញដៃគូតាមរយៈបណ្ដាញសង្គមនេះឯង។ ជាពិសេស បច្ចុប្បន្ន គេតែងតែជួបប្រទះបញ្ហាទំនាក់ទំនងមិនច្បាស់លាស់ ហើយគេពេញនិយមប្រើប្រាស់ទំនាក់ទំនងនេះណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ចំពោះទំនាក់ទំនងមិនច្បាស់លាស់ឬគេហៅថា Situationship នេះ គឺកើតឡើងដោយមនុស្សពីរនាក់ បង្ហាញចំណាប់អារម្មណ៍ទៅកាន់គ្នាទៅវិញទៅមក ប៉ុន្ដែមិនមានភាគីខាងណាមួយសារភាពស្រឡាញ់មុន ឬ បញ្ជាក់ពីទំនាក់ទំនងថា ជាមិត្តភាព ឬជាសង្សារនោះទេ។

រូបភាព
រូបភាព

មិនតែប៉ុណ្ណោះ វាមិនមានច្បាប់កំណត់ថា ទំនាក់ទំនងបែបនេះត្រូវតែស្មោះត្រង់នោះទេ ពោលគឺ អ្នកមានសិទ្ធបង្កើតវាជាមួយអ្នកណាក៏បាន ប៉ុន្មាននាក់ក៏បាន។ លើសពីនោះ បើអ្នកណាជាអ្នកលង់ខ្លួនស្រឡាញ់ពិត ស្មោះត្រង់ពិតតែម្ខាង ហើយភាគីម្ខាងទៀតធ្វើព្រងើយនោះ អ្នកនឹងឈឺចាប់ជាងស្នេហាធម្មតាទៅទៀត។

រូបភាព
រូបភាព

ចំណុចខាងក្រោមនេះ បញ្ជាក់ថា ទំនាក់ទំនងមិនច្បាស់លាស់ឈឺចាប់ជាងស្នេហាធម្មតា៖

  • ភាគីទាំងសងខាងអាចសន្ទនាគ្នាដូចជាសង្សារ ប៉ុន្ដែមិនមានសិទ្ធហួងហែងឬប្រចណ្ឌ
  • អ្នកមិនទទួលបានពាក្យថា ស្រឡាញ់ ពីមាត់គេនោះទេ
  • អ្នកតែងតែស្រពិចស្រពិលនឹងទង្វើរបស់គេ
  • អ្នកជឿជាក់ថា ទំនាក់ទំនងនេះ នឹងដើរទៅមុខលើសពីនេះ
  • អ្នកអាចនឹងលង់ស្រឡាញ់គេមែនទែន
  • ទំនាក់ទំនងនេះអាចជាទំនាក់ទំនងបែបកំដអារម្មណ៍
  • អ្នកទាំងពីរមានសិទ្ធទាក់ទងអ្នកណាក៏បានប៉ុន្មាននាក់ក៏បាន 
  • អ្នកមិនមានសិទ្ធហាមឃាត់គេនោះទេ
  • អ្នកអាចដើរលេងជាមួយគ្នាធ្វើទង្វើដូចជាសង្សារ ប៉ុន្ដែអ្នកមិនបញ្ជាក់ពីអ្វីច្បាស់លាស់ជាមួយទង្វើអ្នកនោះទេ
  • ចុងក្រោយអ្នកមានសិទ្ធបន្ដ ឬបញ្ចប់បានដោយមិនមានពាក្យថាបែក ដោយគ្រាន់តែអ្នកឈប់និយាយជាមួយគ្នា៕
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T