ចិន៖ Dylan Wang គឺជាតារាសម្ដែងដ៏ល្បីឈ្មោះរបស់ចិន ដែលបានដើរតួជា ស្ដេចបិសាច "DongFang QingCang" ក្នុងរឿងភាគ "Love Between Fairy and Devil" ដោយរូបគេបានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងនាមួយរយៈចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ដោយសារភាពល្បីរន្ទឺរបស់តារាប្រុសរូបនេះ Dylan ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីហ្វេសិនដំបូងគេរបស់ Louis Vuitton រៀបចំឡើងនៅហុងកុង អមជាមួយលោក Song JoongKi និង Felix សមាជិកក្រុម Stray Kids ផងដែរ។



យ៉ាងណាមិញ Dylan ស្រាប់តែត្រូវមហាជនមួយចំនួនរិះគន់លើការតែងខ្លួនរបស់គេ បន្ទាប់ពីឃើញថាគេបានក្រងសក់តូចៗ ដូចទៅនឹងជនជាតិស្បែកខ្មៅធ្វើ និងបានចោទប្រកាន់ថា Dylan មិនគោរពដល់វប្បធម៌ជនជាតិស្បែកខ្មៅផងដែរ។



ដោយឡែក ក៏មានអ្នកគាំទ្រផ្សេងទៀតចេញមុខមកការពារគេថា នេះគ្រាន់តែជាស្ទាយ៍នៃការតែងខ្លួនឲ្យមានភាពប្លែកថ្មីរបស់គេប៉ុណ្ណោះ គឺគេពុំបានបង្ហាញកាយវិការរើសអើសឬសើចចម្អកណាមួយនោះឡើយ៕
ប្រភព៖ koreaboo