កូរ៉េខាងត្បូង៖ Kim Taeyeon គឺជាតារាចម្រៀងសំឡេងក្រអៅក្រអួន និងជាមេក្រុមរបស់ក្រុមចម្រៀងនារីជាងតិរបស់កូរ៉េខាងត្បូង Girls' Generation ដោយកាលពីពេលថ្មីៗទៅនេះ នាងបានចេញអាល់ប៊ុមចម្រៀងទោលថ្មីមានចំណងជើងថា "To. X." ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយសារតែចង់អរគុណដល់អ្នកគាំទ្ររបស់នាង នាថ្ងៃទី៨ខែធ្នូ Taeyeon ក៏បានរៀបចំកម្មវិធីសំណេះសំណាលជាមួយអ្នកគាំទ្របែបផ្ទាល់ខ្លួន ដែលមានអ្នកគាំទ្រសំណាងល្អតែប៉ុន្មាននាក់ប៉ុណ្ណោះចូលរួម ប៉ុន្តែមានអ្នកគាំទ្រម្នាក់បានធ្វើឲ្យនាងនិងអ្នកគាំទ្រផ្សេងទៀតភ័យខ្លាចយ៉ាងខ្លាំង។

យោងតាមការចុះផ្សាយពីអ្នកគាំទ្រម្នាក់ដែលបាន ចូលរួមកម្មវិធីនោះ គឺអ្នកគាំទ្រលេខរៀងទី៤៩ ជាបុរសម្នាក់បានបោកប្រាស់អាល់ប៊ុមដាក់ Taeyeon និងបានស្រែកទាមទារឲ្យនាងឲ្យលេខទូរស័ព្ទទៅគេ បន្ទាប់មកក៏ត្រូវបានសន្តិសុខអូសចេញ ដែលរឿងនេះ Taeyeon ផ្ទាល់ក៏បានឲ្យអ្នកគាំទ្រចែកចាយពីព័ត៌មាននេះដើម្បីមានការប្រុងប្រយ័ត្នទុកមុន។


Taeyeon ក៏មានការភិតភ័យដែរ ប៉ុន្តែដើម្បីធ្វើឲ្យបរិយាកាសសប្បាយរីករាយឡើងវិញ នាងបានព្យាយាមនិយាយលេងសើច។ បន្ទាប់ពីហេតុការណ៍នោះបានកើតឡើង Taeyeon ក៏បានបង្ហោះសារនៅក្នុង Bumble ថា៖
ក្រៅពីខ្ញុំភ្ញាក់ផ្អើលខ្លាំងហើយ ខ្ញុំនៅតែមិនអាចឈប់គិតដល់ពេលដែលគេគប់អាល់ប៊ុមដាក់ខ្ញុំព្រោះខ្ញុំខំប្រឹងធ្វើវាចេញមកខ្លាំងណាស់... ខ្ញុំប្រាកដចិត្តថាវាបង្កភាពភ័យខ្លាចដល់អ្នកគាំទ្រ។ សូមត្រឡប់ទៅផ្ទះវិញឲ្យមានសុវត្ថិភាព។ នេះពិតជាធ្វើឲ្យខ្ញុំក្រៀមក្រំណាស់។ ខ្ញុំនៅតែគិតពីហេតុការណ៍នោះ... ហើយខ្ញុំសម្រេចចិត្តថាមិនទុកឲ្យរឿងនោះក្លាយជារឿងសម្ងាត់ទេ។ ខ្ញុំគួរតែឲ្យអ្នកគ្រប់គ្នាដឹងដែលធ្វើឲ្យពួកយើងប្រុងប្រយ័ត្ននិងត្រៀមចិត្តទុកមុន។




ប្រភព៖ koreaboo