ផ្អើលពេក ចេញប្រតិបត្តិការស្វែងរកស្វាគីងកុងដែលគេថតវីដេអូបាន​ (មានវីដេអូ)

//s9.kh1.co/2a/2a97679dff67dd39a36b144785e9cc8edc848f29.png
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ក្រោយពីផ្ទុះល្បីបែបនេះហើយ ស្រាប់តែមានគេចង់ដឹងឲ្យច្បាស់ក៏បានចេញប្រតិបត្តិការ ដើម្បីស្វែងរកសត្វស្វាគីងកុងមួយនេះ។

កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម TikTok នាំគ្នាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើវីដេអូមួយដែលគេថតបាន គេជឿថា វាជាសត្វស្វាគីងកុង ដែលបានបង្ហាញខ្លួននៅឯព្រៃភ្នំមួយនៃប្រទេសឡាវ។ នៅក្នុងវីដេអូនោះ គេប្រទះឃើញស្រមោលមួយយ៉ាងធំនៅចំកំពូលភ្នំ ផុសចេញពីព្រៃ ហើយក៏បាត់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វស្វាគីងកុង
សត្វស្វាគីងកុង

តាមរយៈទិដ្ឋភាពបែបនេះផងដែរ អ្នកទស្សនាបាននាំគ្នាជឿថា វាប្រហែលជាសត្វស្វាប្រភេទនេះហើយ ដែលសម្ងំលាក់ខ្លួននៅក្នុងព្រៃ ដោយឃើញសភាពរូបរាងធំសម្បើមដូចជាយក្ស។ ក្រោយពីផ្ទុះល្បីបែបនេះហើយ ស្រាប់តែមានគេចង់ដឹងឲ្យច្បាស់ក៏បានចេញប្រតិបត្តិការ ដើម្បីស្វែងរកសត្វស្វាគីងកុងមួយនេះ។

សត្វស្វាគីងកុង
សត្វស្វាគីងកុង

ជាមួយគ្នានេះដែរ គេចង់ដឹងឲ្យច្បាស់ គេបានចេញ Helicopter បើកមើលជុំវិញព្រៃនោះ ដើម្បីស្វែងរកសត្វមួយនេះ ហើយក៏ដើម្បីបញ្ជាក់ការពិត បើកភ្នែក ឲ្យមហាជនឃើញច្បាស់ផងដែរថា វាជាសត្វមែនឬក៏អត់។ ដោយឡែក គេមិនបានឃើញមានអ្វីប្លែកនោះទេ ព្រៃឈើស្ងប់ស្ងាត់ ប៉ុន្ដែវីដេអូនោះនៅតែជាចម្ងល់នៅឡើយ។

សត្វស្វាគីងកុង
សត្វស្វាគីងកុង

គួរបញ្ជាក់ផងដែរថា សត្វស្វាគីងកុងនេះ ជាប្រភេទសត្វដែលដាច់ពូជតាំងពីយូរលង់ណាស់មកហើយ មិនដែលឃើញមានភស្តុតាងណាមួយបញ្ជាក់ថាសត្វនេះនៅរស់នៅឡើយទេ ហើយសត្វនេះជាសត្វសាហាវ ដែលវាមានទំហំធំដូចជាសត្វដាយណូសឺផងដែរ៕

ប្រភព៖ TikTok

@d9.9.9 ហេតុការមួយបានកើតឡើង ក្នុងប្រទេស ឡាវខណៈភ្ញៀវទេសចរណ៍កំពុងថតទេសភាពលេង ក៏ប្រទះនឹង រូបរាងសត្វអ្វីម្យ៉ាង ដែលមានមាឌធំស្រដៀងនឹងសត្វ 🦍 #kingkong ♬ original sound - 9.9.9
វីដេអូ
@rin.ratanak

ប្រតិបត្តិការ ស្វែងរកសត្វគីងកុងដ៏ធំ ដែលអ្នកស្រុកថតបាន នៅប្រទេស ឡាវ កាលពីថ្ងៃទី ០៥ ធ្នូ ២០២៣

♬ original sound - Rin Ratanak
វីដេអូ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T