កម្សាន្ត៖ កាលពីថ្មីៗនេះ តាមប្រភពពីបរទេសបានឲ្យដឹងថា តារាចម្រៀងស្រីដ៏ល្បីល្បាញ Lisa បានចូលរួមកម្មវិធីជប់លៀងខួបកំណើតលក្ខណៈស្ងប់ស្ងាត់របស់តារារ៉េបលំដាប់ពិភពលោក Jay-Z។ ជាមួយគ្នានេះផងដែរ តារារ៉េប Jay-Z បានធ្វើខួបកំណើតគម្រប់ ៥៤ឆ្នាំរបស់លោក ដែលបានប្រារព្ធនៅឯប្រទេសបារាំង ហើយបានអញ្ជើញភ្ញៀវកិត្តិយស១០០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាពិសេស កម្មវិធីនេះ ចូលរួមដោយតារាល្បីៗជាច្រើនដូចជា Beyoncé ដែលជាភរិយារបស់លោក Rihanna ASAP Rocky, Kylie។ គួរបញ្ជាក់ផងដែរថា ដោយសារតែកម្មវិធីនេះ មានលក្ខណៈឯកជន ដូចនេះមិនមានរូបភាពឬវីដេអូបង្ហោះជាសាធារណៈនោះទេ។

ប៉ុន្ដែនៅក្នុងថ្ងៃនោះផងដែរ Lisa ក៏បានបង្ហោះរូបភាពរបស់ខ្លួនមួយសន្លឹក បន្ទាប់មក Beyoncé ក៏បានបង្ហោះរូបរបស់ខ្លួនជាមួយនឹងស្វាមី ដោយសរសេរបញ្ជាក់ពីថ្ងៃនៃពិធីជប់លៀងខួបកំណើត។ ទន្ទឹមនឹងនោះ Lisa បានធ្វើឲ្យហ្វេនភ្ញាកផ្អើល ដែលនាងក៏ជាមិត្តជិតស្និទម្នាក់របស់តារារ៉េបជើងចាស់រូបនេះដែរ៕
ប្រភព៖ Koreaboo



