កូរ៉េខាងត្បូង៖ Jeon Somi គឺជាតារាចម្រៀងទោលដ៏ឈ្មោះម្នាក់ របស់កូរ៉េខាងត្បូង ដោយសព្វថ្ងៃនេះនាងបានទទួលប្រជាប្រិយភាព ដោយសារទេពកោសល្យ ក៏ដូចជាអត្តចរិតគួរឲ្យស្រលាញ់ ពូកែនិយាយ ពូកែទាក់ទងជាមួយតារាៗគ្នាឯងដែលធ្វើឲ្យមើលទៅ ឃើញថានាងជាមនុស្សរួសរាយណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែកាលពីយប់ថ្ងៃទី៧ខែធ្នូកន្លងទៅ Somi បែរជារងការវាយប្រហារ ក៏ដូចជាការរិះគន់ភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រ ដោយសារតែការបង្ហោះនៅក្នុង X (Twitter) របស់នាង ទាក់ទងនឹងក្រុមចម្រៀងរៀមច្បង 2NE1, Big Bang , IKON, Treasure, WINNER ផងដែរ។



ក្នុងនោះមានអ្នកគាំទ្រម្នាក់ បានបង្ហោះថាគេស្អប់ Big Bang, 2NE1, Treasure, Winner, IKON , LOREN ខ្លាំងណាស់ ប៉ុន្តែគេចូលចិត្ត Somi ហើយ Somi ក៏បានឆ្លើយតបនឹងការបង្ហោះរបស់អ្នកគាំទ្រម្នាក់នោះថា "Yay! ពួកគេចូលចិត្តខ្ញុំ" បន្ទាប់មកក៏បានលុបការបង្ហោះនោះចោល។


ភ្លាមៗនោះ នាងត្រូវបានអ្នកគាំទ្រមួយចំនួនបានវាយប្រហារថានាងបានចូលរួមស្អប់ ក៏ដូចជាបានបំផុសបំផុលឲ្យមានការស្អប់ទៅលើតារាចម្រៀងរៀមច្បងដូចជា 2NE1 និង Big Bang ទៀតផង។
ពិតណាស់ 2NE1 និង Big Bang គឺជាក្រុមចម្រៀងដ៏ល្បីឈ្មោះជំនាន់ទី២ ក្នុងវិស័យ KPOP ដែលពួកគេធ្លាប់ស្ថិតនៅទ្រនំផលិតកម្ម YG ជាមួយ Somi ដែលពេលនេះនៅផលិតកម្ម The Black Label ដែលជាក្រុមហ៊ុនចំណុះរបស់ YG ហើយអ្នកគាំទ្រគិតថានាងមិនគួរឆ្លើយតបទៅនឹងការបង្ហោះដែលបង្ហាញពីការស្អប់ក្រុមចម្រៀងរៀមច្បងនោះឡើយ ប៉ុន្តែអ្នកគាំទ្រខ្លះទៀតក៏ចេញមុខមកការពារ Somi ដោយនិយាយថា វាមិនពាក់ព័ន្ធនឹងនាងនោះទេ៕



ប្រភព៖ koreaboo