បរទេស៖ បើទោះបីជាមានវ័យកាន់តែច្រើនក៏ពិតមែន តែសម្រាប់តារាចម្រៀងស្រី Jennifer Lopez នៅតែអាចបង្ហាញខ្លួនយ៉ាងទាក់ទាញ ជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ពេលចូលរួមកម្មវិធីផ្សេងៗ ខណៈដែលហ្វេនៗបានឃើញហើយពិតជាមិនខកបំណង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង កាលពីថ្មីៗនេះវិញ តារាចម្រៀងស្រីរូបនេះ បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួន ដោយបានស្លៀកសម្លៀកបំពាក់ បញ្ចេញរូបរាងដ៏គួរឲ្យទាក់ទាញ បណ្ដើរជាគូជាមួយនឹងស្វាមី ដែលជាតារាសម្ដែង លោក Ben Affleck ក្នុងកម្មវិធីមួយនៅហូលីវូដកាលពីថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះ។

ជាពិសេស តារាចម្រៀង Jennifer Lopez បានចេញមកក្នុងឈុតរ៉ូប Grace Ling បញ្ចេញចង្កេះស្លីមស្អាត ពោរពេញដោយភាពសិ.ចស៊ី និងមើលទៅកាន់តែក្មេងជាងវ័យមានមន្តស្នេហ៍ បើទោះបីជានាងបានវ័យជាង ៥០ឆ្នាំ ក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







