រឿងអាស្រូវយ៉ាងណាក៏មិនធ្លាក់កូដ G-Dragon កំពុងតែពិចារណាកុងត្រាជាមួយក្រុមហ៊ុន Galaxy

//s9.kh1.co/47/47114801268e6c46b1d32fbca524f215e35d70f3.png
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ក្រោយពីមានរឿងពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងណាក៏ដោយ ក៏ប្រជាប្រិយរបស់តារាប្រុសរូបនេះ នៅតែមានឥទ្ធិពលដ៏ដែល។

កូរ៉េខាងត្បូង៖ ថ្មីៗនេះ តាមប្រភពពីកូរ៉េបានឲ្យដឹងថា តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ G-Dragon បានកំពុងតែចចារនឹងចុះកុងត្រាជាមួយនឹងក្រុមហ៊ុន ​Galaxy Corporation។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ ក្រោយពីមានរឿងពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងណាក៏ដោយ ក៏ប្រជាប្រិយរបស់តារាប្រុសរូបនេះ នៅតែមានឥទ្ធិពលដ៏ដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G-Dragon
G-Dragon

មិនតែប៉ុណ្ណោះ មិនទាន់ចប់រឿងក្ដីយូរប៉ុន្មានផង ស្រាប់តែផ្ទុះដំណឹងនៃការចុះកុងត្រាចូលក្នុងទ្រនំថ្មី ដែលគេស្គាល់ថា ជាក្រុមហ៊ុនដែលផលិតកម្មវិធីល្បីៗដូចជា Street Women Fighter និង Physical 100 ដែលទទួលបានគាំទ្រយ៉ាងខ្លាំងក្លាទូទាំងពិភពលោក។

G-Dragon
G-Dragon

បើទោះបីជាលេចឮដំណឹងបែបនេះក៏ដោយ គេនៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេថា G-Dragon បានចុះកុងត្រាហើយឬនៅនោះ ម៉្យាងវិញទៀត គេដឹងច្បាស់ហើយថា GD និង ផលិតកម្ម YG លែងមានអ្វីពាក់ព័ន្ធគ្នាហើយ ព្រោះចប់កុងត្រា៕

ប្រភព៖ allkpop

G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T