ភ្នំពេញ៖ មិនត្រឹមតែជាតារាសម្ដែងដ៏មានប្រជាប្រិយភាពប៉ុណ្ណោះ តែ លោក ថមមី ថែមទាំងត្រូវបានទស្សនិកជនចូលចិត្តនិងតាមដាន រាល់សកម្មភាពដែលបានបង្ហាញនៅលើបណ្ដាញសង្គម ទាំងរឿងជំនួញរកស៊ី ព្រមទាំងសកម្មភាពបែបកំប្លែងៗផ្ដល់ជាសំណើច ដល់អ្នកគាំទ្រជាច្រើន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ លោក ថមមី ស្រាប់តែបានបង្ហាញនូវដំណឹងល្អរបស់ខ្លួន ដោយបានបញ្ជាក់ប្រាប់ ពីការបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅលើបណ្ដាញសង្គម និងបានរៀបរាប់ថា៖
ពីពេលនេះតទៅ ខ្ញ៉ំបាទថមមី រៀនចប់ថ្នាក់អនុបណ្ឌិតហើយក៏បានចូលរួមជួយដល់សង្គមជាតិគឺប្រែក្លាយទៅជាលោកគ្រូបង្រៀនដ៏សង្ហាម្នាក់ ដល់សិស្សនិស្សិត មហាវិទ្យាល័យ សូមផ្ញើក្តីស្រលាញ់និងការចែករំលែកបទពិសោធន៍ល្អៗរបស់ខ្ញ៉ំ ជូនកូនក្មួយទាំងអស់គ្នាឲ្យខ្លាំងនិងពូកែជាទំពាំងស្នងឬស្សីនៃកម្ពុជា

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ក៏បានចូលរួមអបអរសាទរទៅដល់ លោក ថមមី ចំពោះភាពជោគជ័យមួយនេះ និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍ល្អៗរបស់លោក នឹងបានជួយដល់ក្មេងៗជំនាន់ក្រោយ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









