មោទកភាពជាខ្មែរណាស់ បរទេសមួយគូនេះ ដើរលេង៣ថ្ងៃជ្រុលដល់២អាទិត្យ ព្រោះមូលហេតុនេះ

//s9.kh1.co/49/49e33cd6c583beb462a3af3d570bc333b3623a3a.png
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២៣ ១ល្ងាច · ៨ ខែមុន

ប្ដីប្រពន្ធបរទេសមួយគូ បានមានគម្រោងចំណាយពេលកម្សាន្តនៅប្រទេសកម្ពុជាយើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្ដែដោយមូលហេតុមួយចំនួនពួកគេក៏បានកម្សាន្តនៅទីនេះបន្ដដល់ទៅ២អាទិត្យបន្ថែម។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយបានស៊ែរចែករំលែករឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលប្ដីប្រពន្ធបរទេសមួយគូ បានមានគម្រោងចំណាយពេលកម្សាន្តនៅប្រទេសកម្ពុជាយើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្ដែដោយមូលហេតុមួយចំនួនពួកគេក៏បានកម្សាន្តនៅទីនេះបន្ដដល់ទៅ២អាទិត្យបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសារបង្ហោះនោះបានសរសេររៀបរាប់ថា មេីលប្តីប្រពន្ធមួយគូ ជនជាតិអូស្រ្តាលីដេីរលេងនៅស្រុកខ្មែរតែបីថ្ងៃ​ តែ​ជ្រុលដល់ពីរសប្តាហ៍​ ដែលវីដេអូ​ ពួកគាត់ដេីរចូលផ្សារអុីអន១និង២​ គ្រាន់តែងាកកាំម៉ារ៉ាទៅណា​ ប្រជាពលរដ្ឋខ្មែរសេីចដាក់គាត់ជានិច្ច​ បុគ្គលិក​ហាង​ ទោះមិនទិញ​ ដេីរកាត់ពីមុខក៏ញញឹមដែរ​ ហេីយលឺតែពាក្យ​ Welcome to Cambodia​ ពីប្រជាពលរដ្ឋខ្មែរ និង​ ជួបក្មេងៗសិស្សសាលា​និយាយ Hello ទៅកាន់ពួកគាត់រហូត​ សួរពួកគាត់មកពីណា​ ហេីយតែងតែចប់ដោយពាក្យ​ Thanks for visiting Cambodia និង​ ពាក្យ Welcome ជានិច្ច ។

រូបភាព
រូបភាព

ពួកគាត់ថា​ ហេតុផលនេះហេីយដែលពួកគាត់ដេីរលេងស្រុកខ្មែរហួសច្រេីនថ្ងៃ​ ។ គាត់ថា​ មិនដែលមានស្រុកណា​មានបុគ្គលិកនៅផ្សារទំនេីប Luxury ចេះញញឹមដាក់​ និង​ និយាយលេងជាមួយពួកគាត់​នោះទេ​ មានតែស្រុកខ្មែរនេះឯង​ ដោយគាត់ថា​ ប្រទេសណាក៏ដោយ​នៅតាមផ្សារទំនេីបប្រភេទ Luxury​ បែបនេះគឺ​ គេមិននិយាយរកមុន​ ឬ​ ញញឹមដាក់នោះទេ​ ។

រូបភាព
រូបភាព

បន្ទាប់មក​ ពួកគាត់ក៏ទិញវវ៉ាន់ប្រេនៗ​ ដោយគាត់ថា​ ឥវ៉ាន់ប្រេនៗម៉ាកល្បីៗ​ដូច Puma Nike Adidas…និង​ មុខម្ហូប​នៅតាមហាងល្បីៗនៅជុំវិញពិភពលោកនៅស្រុកខ្មែរដូចជា​ Starbucks, KFC, Texas, Burger King …មានតម្លៃថោកជាងនៅថៃ​ និង​ អូស្រ្ដាលី​ ហេីយក៏ទិញសម្លៀកបំពាក់ផងដែរ។​

រូបភាព
រូបភាព

នៅស្រុកផ្សេងៗ​ ដោយមានថៃដែរ​ ពួកគាត់ថា​ ចូលផ្សារទំនេីប Luxury គេ​ ដេីរមេីលឥវ៉ាន់​ គេមិនសួរនាំនោះទេ​ លុះតែគាត់សួររកមុន​ បាននិយាយរកគាត់​ ហេីយមិនចេះញញឹមនោះទេ​ តែនៅស្រុកខ្មែ​រ​ ដេីរកាត់ញញឹមដាក់មុន​ សួរមួយម៉ាត់​ តែបកស្រាយអំពីឥវ៉ាន់អស់​អាលីងម៉ង​ ។ ពួកគាត់បាន​ Recommend អ្នកចង់shoppingនៅហាងល្បីៗ​ សាកមកស្រុកខ្មែរម្តងទាំងត​ម្លៃថោក​ និង​ សេវាកម្ម​ល្អ៕

ប្រភព៖ Re Idea

វីដេអូ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T