កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាដឹងហើយថា កាលពីពេលកន្លងទៅ សមាជិកក្រុម BTS ចំនួន៣រូប ដែលមាន Jin J-Hope និង Suga បានកំពុងតែបម្រើកងទ័ពនៅបន្ទាយ ដែលជាកាតាព្វកិច្ចរបស់ប្រជាជនកូរ៉េគ្រប់ៗរូបខានមិនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំណែកឯ សមាជិកដែលមិនទាន់បានចុះឈ្មោះចូលជួរយោធារគឺនៅសល់៤នាក់ទៀត ដែលមមាញឹកនៅក្នុងការចេញចម្រៀងរបស់ពួកគេ។ ដោយឡែក ថ្មីៗនេះ ខាងផលិតកម្ម BigHit Music បានចេញមុខប្រកាសថា RM Jimin Taehyung និង Jungkook បានចុះឈ្មោះបម្រើកងទ័ពព្រមៗគ្នានិងកំពុងតែដំណើរការចុះឈ្មោះ។

ជាមួយគ្នានេះដែរ សមាជិក៤នាក់នេះ នឹងចូលបម្រើជាតិស្របគ្នាតែម្ដង ដែលមិនដូចសមាជិក៣នាក់មុន ដែលពួកគេចូលម្ដងម្នាក់ៗនោះទេ។ ទន្ទឹមនឹងនេះផងដែរ គេនៅមិនទាន់ដឹងទេថា ថ្ងៃណានឹងចូលបម្រើ ហើយពេលវេលាយ៉ាងណានោះ គេនឹងផ្ដល់ព័ត៌មានបន្ថែមនៅពេលក្រោយ៕
ប្រភព៖ A Tey QB



