Queen ប៉ះគ្នា CL និង Nicki Minaj ជិតចេញចម្រៀងរួមគ្នាជាអាល់ប៊ុម

//s9.kh1.co/27/27166d58c08fb3f431c3767805735b32ff5ab574.png
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២៣ ៩ព្រឹក · ៨ ខែមុន

គេដឹងច្បាស់ហើយថា Nicki កំពុងតែជ្រើសរើសបទចម្រៀងសម្រាប់ដាក់បញ្ចូលទៅក្នុងអាល់ប៊ុមរបស់នាង។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ ប្រភពពីបរទេសបានបង្ហើបឲ្យដឹងថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញក្នុងពិភពលោក Nicki Minaj និងចេញចម្រៀងជាមួយតារារ៉េប Queen of Kpop គឺ CL។ គេមិនបានបញ្ជាក់ថា នឹងចេញអាល់ប៊ុមចម្រៀងពេលណានោះទេ ប៉ុន្ដែដឹងត្រឹមតែថា មាន CL នៅក្នុងនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL
CL

មិនតែប៉ុណ្នោះ គេច្បាស់ថា CL និងចេញមុខនៅក្នុងអាល់ប៊ុមរបស់តារារ៉េបស្រី Nicki Minaj ដែលមានឈ្មោះថា Pink Friday 2 album។ លើសពីនោះ ប្រភពពីកូរ៉េក៏បានទម្លាយផងដែរថា តារារ៉េបស្រីទាំង២រូបនេះ ធ្លាប់បានថតចម្រៀងរួមគ្នាពីមុនមកផងដែរ។

CL
CL

ជាមួយគ្នានេះ មិនទាន់មានការប្រកាសជាផ្លូវការនៃការសហការគ្នាចេញអាល់ប៊ុមថ្មីនេះនៅឡើយទេ ក៏ប៉ុន្ដែគេដឹងច្បាស់ហើយថា Nicki កំពុងតែជ្រើសរើសបទចម្រៀងសម្រាប់ដាក់បញ្ចូលទៅក្នុងអាល់ប៊ុមរបស់នាង ហើយអ្នកគាំទ្រក៏រំពឹងខ្ពស់ដែរថា Queen ទាំង២នឹងបានចេញចម្រៀងរួមគ្នា៕

ប្រភព៖ Park bom Lee

CL
CL
Nicki Minaj 
Nicki Minaj 
Nicki Minaj 
Nicki Minaj 
 CL និង Nicki Minaj 
CL និង Nicki Minaj 
Nicki Minaj និង CL
Nicki Minaj និង CL
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T