មកមើលទ្រព្យសម្បត្តិ G-Dragon មានទាំងផ្ទះ ទាំងឡាន សុទ្ធតែប្រណីតៗ

//s9.kh1.co/79/79723650de52f2497acd64f455d64b0969c18eaf.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២៣ ៩ព្រឹក · ៨ ខែមុន

បើកបង្ហាញ​ទ្រព្យសម្បត្តិ ដែលជាអចលនទ្រព្យ ប្រណីតៗ មានតម្លៃរាប់លានដុល្លារ របស់ តារាចម្រៀងប្រុស លោក G-Dragon ។

កូរ៉េខាងត្បូង៖ បច្ចុប្បន្ន តារាចម្រៀង លោក G-Dragon កំពុងស្ថិតក្នុងការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែមានការសង្ស័យ ពីការប្រើប្រាស់គ្រឿងញៀន។ យ៉ាងណាមិញ តារា​ប្រុស​រូប​នេះ ក៏បានចេញមក​បញ្ជាក់​ពី​ភាព​គ្មាន​កំហុស​របស់​ខ្លួន ហើយ​បង្ហាញ​ខ្លួន​យ៉ាង​សកម្ម​ចំពោះ​ប៉ូលិស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G-Dragon
G-Dragon

ដោយឡែក ថ្មីៗនេះវិញ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែត្រូវបានហ្វេនៗយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានផ្តោតលើរឿងហិរញ្ញវត្ថុរបស់លោក ជាពិសេស នៅក្នុងវិស័យវិនិយោគអចលនទ្រព្យ។ ក្នុងនោះដែរ អ្នក​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​មុន តារា​ប្រុស​រូប​នេះ​ បាន​ទិញ​អចលន​ទ្រព្យ​មួយ​នៅ​ជាន់​ទី ១៣ នៃ Warner Cheongdam ដែល​ជា​អាផាតមិន​ប្រណិត​បំផុត​មួយ​ក្នុង​ប្រទេស​កូរ៉េ។

G-Dragon
G-Dragon

មិនត្រឹមតែប៉ុណ្ណោះ G-Dragon ក៏ជាម្ចាស់ផ្ទះផ្សេងៗទៀតនៅក្នុងតំបន់ Galleria Foret, Nine One Hannam Penthouse ។ ហើយតម្លៃនៃអចលនទ្រព្យទាំងបីនេះ ត្រូវបានគេប៉ាន់ស្មានថា មានរហូតដល់ ៥៦ ពាន់លានវ៉ុន (ប្រហែលជាង ៤៣ លានដុល្លារ)។ លើសពីនេះ តារាចម្រៀងប្រុសរូបនេះ ក៏ជាម្ចាស់បណ្តុំរថយន្តទំនើប ដែលមានតម្លៃដល់ទៅរាប់លានដុល្លារផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T