ទម្លាប់ទាំងនេះជួយឲ្យអ្នក មុខក្មេ-»ងជាងវ័យ ទាំងមិនដឹងខ្លួន

//s9.kh1.co/40/409ccc65b8449706007db75e9be5f05516b5bec0.jpg
យល់ដឹង

 ១៦-វិច្ឆិកា-២០២៣ ៨ព្រឹក · ៥ ខែមុន

នរណាៗក៏ចង់បានមុខមាត់ក្មេងជាងវ័យដែរ ជាពិសេសអ្នកដែលចូលដល់អាយុក្បាលលេខ៣ ទៅមុខ ព្រោះដល់អាយុនេះស្បែករបស់អ្នកមានការប្រែប្រួលខ្លះៗហើយ។

យល់ដឹង៖ នរណាៗក៏ចង់បានមុខមាត់ក្មេងជាងវ័យដែរ ជាពិសេសអ្នកដែលចូលដល់អាយុក្បាលលេខ៣ ទៅមុខ ព្រោះដល់អាយុនេះស្បែករបស់អ្នកមានការប្រែប្រួលខ្លះៗហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=443,q=100/9a/9acd9f2d01a281f418e59c3317e0690f56ff4e30.png

មានផលិតផលជាច្រើនអាចទប់ស្កាត់ពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព តែទន្ទឹមនឹងនោះ អ្នកខ្លួនឯងក៏ត្រូវបង្កើតទម្លាប់អស់ទាំងនេះ ដើម្បីឲ្យស្បែកមុខក្មេងជាងវ័យផងដែរ។

ទម្លាប់ទី១៖ លាងសម្អាតមុខឲ្យបានស្អាត និងជារៀងរាល់ថ្ងៃ

ដើម្បីលាងភាពកខ្វក់និងធូលីចេញពីផ្ទៃមុខ និងគ្រឿងសម្អាងជាច្រើនផងដែរ ប៉ុន្តែត្រូវជ្រើសរើសយកហ្វូមសម្អាតមុខណាដែលត្រូវនឹងស្បែកមុខរបស់អ្នក និងកុំប្រើប្រាស់របស់ដុសខ្លាំងៗ។

https://s9.kh1.co/__image/w=650,h=476,q=100/78/782daa633549070597487dfa611be622dc002421.png

ទម្លាប់ទី២៖ ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃរាល់ថ្ងៃ

មិនថាមានព្យុះមានភ្លៀងយ៉ាងណាក៏ដោយ ព្រោះពន្លឺព្រះអាទិត្យនៅតែរះមកលើអ្នកជានិច្ច។ ការប្រើប្រាស់ក្រែមការពារកម្ដៅជាប្រចាំមានសារប្រយោជន៍ច្រើនណាស់ គឺជួយទប់ស្កាត់ស្បែកមុខអ្នកពីការកើតមហារីកស្បែក, ជួយការពារមុខកុំឲ្យស្រអាប់ និងថែមទាំងជួយស្បែកកុំឲ្យយារធ្លាក់ផងដែរ។

ទម្លាប់ទី៣៖ បង្ការសក់ជ្រុះ

សក់ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយឲ្យផ្ទៃមុខមើលទៅក្មេងជាងវ័យដូច្នេះដើម្បីបង្ការការជ្រុះសក់ សូមប្រើប្រាស់ក្រាស់សិតសក់ដែលមានមុខធំ ចៀសវាងប្រើក្រាស់មុខតូចៗធ្មេញច្រើន ដែលធ្វើឲ្យសក់អ្នកឆាប់ជ្រុះ។

https://s9.kh1.co/__image/w=650,h=434,q=100/85/857d5c9bcb1a46cd906f7132cd3c6dba2890a54c.png

ទម្លាប់ទី៤៖ ប្រើប្រាស់ផលិតផលបំប៉នសក់

ប្រើប្រាស់ផលិតផលបំប៉នសក់ ឬកក់សក់ ឬបន្ទន់សក់ ដែលមានសារធាតុមិនសូវសកម្ម និងត្រូវម៉ាស្សាស្បែកក្បាលរបស់អ្នកដើម្បីជួយឲ្យឈាមដើរបានស្រួល។

ទម្លាប់ទី៥៖ ប្រើប្រាស់ស្រោមខ្នើយធ្វើពីសូត្រ

ស្រោមខ្នើយធ្វើពីសូត្រ អាចជួយទប់ស្កាត់សក់កុំឲ្យជ្រុះ ដោយសារភាពទន់រលោងរបស់វា។ ទម្លាប់ទី៦៖ ទទួលទានអាហារដែលមានជីជាតិគ្រប់គ្រាន់ ទាំងបន្លែនិងផ្លែឈើ ហើយត្រូវតមស្ករផងបើសិនជាអាច និងកុំភ្លេចផឹកទឹកឲ្យបានច្រើន។

https://s9.kh1.co/__image/w=650,h=366,q=100/ab/aba54ae801a41ce5348e8e7a38e99297cc9f57b9.png

ទម្លាប់ទី៧៖ បោះបង់ការជក់បារី

ជក់បារីអេឡិកត្រូនិក ឬការផឹកសុរា សុទ្ធសឹងជាគ្រឿងធ្វើឲ្យខូឡាជែនងាយនឹងបាត់បង់ចេញពីរាងកាយ និងធ្វើឲ្យមានស្នាមជ្រួញលើមុខ៕  

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T