AEON MALLs Black Friday 2023 ការលក់បញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងល្បីៗជាង ៣៥០ រួមជាមួយនឹង ២០ ដុល្លារ Clearance Sale និងការចែកកាដូហ្វ្រី

//s9.kh1.co/74/74beb4cfe96920e8aba999880058ace11fb494b4.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២៣ ៨ព្រឹក · ៦ ខែមុន

ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខា នឹងមានការផ្ដល់ជូនប្រអប់អាហារជាមួយនឹងកាបូបបរិស្ថានជាកាដូសម្រាប់អតិថិជនក្នុងបំណងលើកទឹកចិត្តអោយអតិថិជនចូលរួមថែរក្សាបរិស្ថានដោយកាត់បន្ថយនូវការប្រើប្រាស់ផ្លាស្ទិកទាំងអស់គ្នា។​

ភ្នំពេញ៖ ពិតជាអស្ចារ្យ Black Friday ឆ្នាំនេះ កាន់តែពិសេស ហាងល្បីៗជាង ៣៥០ហាងនៅផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខា នឹងមានការបញ្ចុះតម្លៃរហូតដល់ ៧០% ដែលមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩​ ខែវិច្ឆិកា ២០២៣ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខា នឹងមានការផ្ដល់ជូនប្រអប់អាហារជាមួយនឹងកាបូបបរិស្ថានជាកាដូសម្រាប់អតិថិជនក្នុងបំណងលើកទឹកចិត្តអោយអតិថិជនចូលរួមថែរក្សាបរិស្ថានដោយកាត់បន្ថយនូវការប្រើប្រាស់ផ្លាស្ទិកទាំងអស់គ្នា។​ ការផ្ដល់ជូននេះ មានទីតាំង​នៅផ្សារទំនើប អ៊ីអន ម៉ល​ ភ្នំពេញ ច្រកមាត់ទន្លេ6B (ជិត Brown Coffee)​, ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ច្រក5B (Central Court) និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ច្រក4B (Icon Plaza) ចាប់ពីម៉ោង ៩:០០ព្រឹក រហូតដល់អស់ពីស្ដុក។​ អ្នកមកមុនបានមុន ព្រោះការផ្ដល់ជូនមានចំនួនកំណត់។

រូបភាព
រូបភាព

លើសពីនេះទៅទៀត ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងមានកម្មវិធី ២០ដុល្លារ Clearance Sale នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ខាងមាត់ទន្លេអគារពង្រីកថ្មីជាន់ផ្ទាល់ដី និង នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ Prime Plaza​​​ ផងដែរ។  

រូបភាព
រូបភាព

ក្នុងកម្មវិធីនេះ មានការបញ្ចុះតម្លៃសល់ត្រឹមតែ ២០ដុល្លារ លើគ្រប់ទំនិញពីហាងល្បីៗមួយចំនួនដូចជា Timberland, Love Bonito, Puma, Routine, The Body Shop និងបណ្ដាហាងជាច្រើនទៀត។ ដើម្បីធ្វើអោយអតិថិជនកាន់តែរីករាយ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និង ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងនាំមកនូវកម្មវិធីសប្បាយៗសម្រាប់កំដរអតិថិជនក្នុងការដើរស៊បភីង និងដើរលេងកម្សាន្តមានដូចជា ការលេងហ្គេមឈ្នះរង្វាន់ដោយសេរី ​ការបត់ប៉េងប៉ោងអោយទៅជារូបផ្សេងៗ ការចែកស្ករសំឡី និងការសម្ដែងចម្រៀងពីសិល្បៈករល្បីៗថែមទៀតផង។ រួសរាន់ឡើងកុំអោយឱកាសនេះកន្លងផុតទៅអោយសោះ!

មកមកស៊បភីង​ ប្រេនប្រេនបញ្ចុះតម្លៃទាំងអស់គ្នាណា!!!

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T