រីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និងការផ្តល់ជូនពិសេសៗ ពីផ្សារទំនើប អ៉ីអន ម៉ល!

//s9.kh1.co/db/dbd55dc824adc98244e49b56bbb39fa9bd510326.jpg
សង្គម

 ០៣-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

អបអរសាទរ! ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាមួយផ្សារទំនើប អ៉ីអន ម៉ល ​ដែលមានការផ្តល់ជូនជាពិសេសពីបណ្តាហាងល្បីៗ​ជាង ៣៥០​ ហាង។

ភ្នំពេញ៖ អបអរសាទរ! ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាមួយផ្សារទំនើប អ៉ីអន ម៉ល ​ដែលមានការផ្តល់ជូនជាពិសេសពីបណ្តាហាងល្បីៗ​ជាង ៣៥០​ ហាង ចាប់ផ្តើមនៅថ្ងៃទី ៦​ ខែមេសា ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣ សាខា គឺផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ, ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី និងផ្សារទំនើប អ៉ីអន ម៉ល មានជ័យ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/6a/6a674c3ed05321d6df9ba90ef092d8d1111a3725.jpg

ក្នុងឱកាសដ៏ពិសេសនេះដែរ ផ្សារទំនើប អ៉ីអន ម៉ល​ ទាំង ៣ សាខា ក៏បានរៀបចំការសម្តែងរបាំត្រុដិ និង​របាំប្រពៃណីខ្មែរផ្សេងៗទៀត ជាមួយការតាំងដេគ័រសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងស្រស់ស្អាត ដើម្បីទទួលឆ្នាំថ្មីប្រពៃណីខ្មែរ។

https://s9.kh1.co/__image/w=650,h=650,q=100/38/387c76900d7cd710ed2c13e79820b5463d3dff00.jpg
https://s9.kh1.co/__image/w=650,h=651,q=100/5b/5b7dfd178f9168e385beba3dde4457e13936c23b.jpg

មិនតែប៉ុណ្ណោះ អតិថិជនរបស់ផ្សារទំនើប អ៉ីអន ម៉ល ទាំងអស់ក៏អាចចូលរួមកម្មវិធីដំណើរប្រមូលត្រាពីផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣​ សាខា ចាប់ពី ថ្ងៃទី ៧ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ អតិថិជនទាំងអស់គ្រាន់តែធ្វើតាមលក្ខខណ្ឌនៃការប្រមូលត្រានៅតាមសាខាផ្សារទំនើប អ៉ីអន ម៉ល នីមួយៗ ដើម្បីទទួលបានរង្វាន់ជាច្រើន។ ប្រមូលត្រាបានកាន់តែច្រើន ទទួលបានរង្វាន់តែពិសេស និងកុំភ្លេចចូលរួមលេងហ្គេមសប្បាយៗជាច្រើនទៀត។

https://s9.kh1.co/__image/w=650,h=651,q=100/66/662d4b214524852bbf51fb9c0d8fdf5409f93e28.jpg
https://s9.kh1.co/__image/w=650,h=651,q=100/13/1372036839bbe7ad1d1b4c569fd427722095d8bf.jpg

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ផ្សារទំនើប អ៉ីអន ម៉ល សូមជូនពរដល់អតិថិជនទាំងអស់ឱ្យជួបតែសេចក្តីសុខ ទទួលបានភាពជោគជ័យគ្រប់ការងារ និងជួបតែសំណាងល្អសម្រាប់ឆ្នាំថ្មីគ្រប់ៗគ្នា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T