Tommy Hilfiger រៀបចំកម្មវិធីបើកសម្ពោធហាងថ្មីទី៤ នៅ អ៉ីអនម៉ល មានជ័យ ដែលមានការចូលរួមពីលោកជី ដេវីត និងតារាកិត្តិយសជាច្រើនរូប!

//s9.kh1.co/59/597073c1d92b960907f54eaaca0431e8a33bb310.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

កាលពីល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា Tommy Hilfiger ដែលត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហោសម្លៀកបំពាក់លំដាប់ខ្ពស់ ល្បីល្បាញទូទាំងពិភពលោក។

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា Tommy Hilfiger ដែលត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហោសម្លៀកបំពាក់លំដាប់ខ្ពស់ ល្បីល្បាញទូទាំងពិភពលោក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PVH Corp បានរៀបចំកម្មវិធីបើកសម្ពោធហាងថ្មីទី៤ របស់ខ្លួនក្នុងប្រទេសទេសកម្ពុជា ដែលមានទីតាំងនៅជាន់ផ្ទាល់ដីផ្សារទំនើប អ៉ីអនម៉ល មានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=508,q=100/4e/4e29ed62893ad9172efc07ce9d2ff423c87c88e4.jpg

កម្មវិធីនេះមានការចូលរួមសម្តែងពិសេសពីលោក ជី ដេវីត និងការចូលរួមពីកញ្ញាចិត្ត កញ្ចនា លោកធារី ចន្ថាប៊ីន តារាសម្តែង តារាបង្ហាញម៉ូត influencer ល្បីៗជាច្រើនរូប Dj.Avida ព្រមទាំងភ្ញៀវ VIP និងទស្សនិកជនដែលទស្សនាការសម្តែងផ្ទាល់របស់ លោក ជី ដេវីត ប្រមាណ ៤០០នាក់ ទៀត ដែលញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ និងមានភាពអធិកអធម។

https://s9.kh1.co/__image/w=650,h=433,q=100/b3/b39cc7591a82369cfea8eb8130b8a0b86f4a2ae6.jpg
https://s9.kh1.co/__image/w=650,h=432,q=100/ac/ac71e7c6c518fdd06dd3047f8f2b7be6656e4d28.jpg
https://s9.kh1.co/__image/w=650,h=433,q=100/b7/b7d7edc00710dc2f1a0d67eb132f530eea46e764.jpg
https://s9.kh1.co/__image/w=650,h=433,q=100/f9/f9d54c0d0ceec981411847008bd55b598d26986d.jpg
https://s9.kh1.co/__image/w=650,h=432,q=100/1d/1d057cfcef3dcdf2ac6cca322d3f3919c0e632c0.jpg
https://s9.kh1.co/__image/w=650,h=433,q=100/56/5688c7345c4ecd024b6df900f43fbffc4f9c4c36.jpg
https://s9.kh1.co/__image/w=650,h=433,q=100/01/014b76d402a32ebf8821e5d8a8c68f7e84a0bb85.jpg
https://s9.kh1.co/__image/w=650,h=432,q=100/c4/c48df22c71e95acfc0e489a02184559c0ea01aa7.jpg
https://s9.kh1.co/__image/w=650,h=977,q=100/4b/4bf547b8351f70e4634c846ab77c4c10900fa3bd.jpg
https://s9.kh1.co/__image/w=650,h=977,q=100/41/417bf6988aad3106e3a4ee6ed524af6bd17e5f8b.jpg

ក្នុងព្រឹត្តិការណ៍បើកសម្ពោធហាងថ្មីនេះ ក៏មានការដាក់តាំងបង្ហាញនូវខូលិកសិនរដូវក្តៅថ្មីសម្រាប់ឆ្នាំ ២០២៣ ជាពិសេសគឺខូលិកសិន Tommy x Shawn Classics Reborn ដែលជាការសហការពិសេសជាមួយតារាចម្រៀងដ៏ល្បីលោក Shawn Mendes និងជាខូលិកសិនដែលបានឈរឈ្មោះពានរង្វាន់  GRAMMY ថែមទៀតផង។ លក្ខណៈពិសេសរបស់លិកសិននេះ គឺឆ្នៃប្រឌិតពីស្ទាយបែបទស្សវត្សទី៩០ របស់ Tommy Hilfiger អោយមានភាពទាក់ទាញបែបសាមញ្ញ និងមិនស៊ាំញ៊ាំ។ គោលជំហររបស់ Tommy Hilfiger គឺជាការបង្កើតខូលិកសិនបែបក្លាសិកដែលអាចពាក់បានមិនថា ថ្ងៃនេះ ឫថ្ងៃស្អែក។ លើសពីនេះ ការសហការរវាងលោក Mendes និងលោក Hilfiger បានផ្តោតទៅលើចក្ខុវិស័យវែងឆ្ងាយ របស់ពួកគាត់ក្នុងការប្រើប្រាស់វត្ថុធាតុដើមដែលកែឆ្នៃឡើងវិញ និងមិនប៉ះពាល់ដល់បរិស្ថាន។

https://s9.kh1.co/__image/w=650,h=482,q=100/3b/3b59a332956246186dbea0b421ac5af23e0cca15.jpg

ហាងថ្មីដែលមានទំហំ ២៥៧ ម៉ែត្រការ៉េ គឺបានរំលេចឡើងនៅការឌីហ្សាញលំដាប់ពិភពលោករបស់ Tommy Hilfiger ដែលមានភាពស៊ីវីល័យ ទាន់សម័យ និងមានផាសុកភាព។ ការឌីហ្សាញ គឺមានរួមបញ្ចូលគំនិតនៃនាវា និងទឹកសមុទ្រ ដែល Tommy តែងតែប្រើប្រាស់រហូតមក ជាមួយនឹងក្លិនវ៉ាល់ណាត់ ការតុបតែងដែលមិនមានភាពស៊ាំញាំ។

https://s9.kh1.co/__image/w=650,h=434,q=100/43/435a45d1c521d22598e771deec32d0556ee633b5.jpg

បច្ចុប្បន្ន Tommy Hilfiger មានហាងលើសពី ២០០០ ហាងក្នុង ១០០ ប្រទេសទូទាំងពិភពលោក បូករួមទាំងទីតាំងចម្បងទាំង ០៤ រួមមាន Regent Street និង Brompton Road ទីក្រុងឡុងដ៏ Omotesando  ក្រុងតូក្យូ និង Schadowstraße ក្រុង Düsseldorf និងប្រទេសអាល្លឺម៉ង់។

លោកអ្នកក៏អាចស្វែងរក Tommy Hilfiger នៅលើបញ្តាញសង្គមដោយប្រើ #TommyHilfiger និង​ @TommyHilfiger។

អំពី Tommy Hilfiger

Tommy Hilfiger គឺជាម៉ាកយីហោសម្លៀកបំពាក់លំដាប់ខ្ពស់ និងល្បីល្បាញទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៨៥។ ត្រូវបានទទួលស្គាល់ថាជាម៉ាកសម្លៀកបំពាក់ដែលមានការឆ្នៃប្រឌិតខ្ពស់ និងប្លែកពីគេដោយសារការឌីហ្សាញដែលបូកបញ្ចូលគ្នារវាងម៉ូតបែបក្លាសិក និងម៉ូតបែបសម័យថ្មី តម្រូវទៅតាមការពេញនិយមផ្សេងៗគ្នានៅទូទាំងពិភពលោក ដោយចែកចេញជាពីរផ្នែកផ្សេងពីគ្នា គឺ TOMMY HILFIGER និង​​ TOMMY JEANS​​ ដែលមានទាំងសម្លៀកបំពាក់បុរស នារី ប្រភេទខូវប៊យ គ្រឿងប្រើប្រាស់ផ្សេងៗ ដូចជាកាតាប កាបូប មួក ខ្សែរក្រវ៉ាត់ និងស្បែកជើងជាដើម។

របាយការណ៍លក់ក្នុងឆ្នាំ ២០២១​ របស់ TOMMY HILFIGER មានចំនួនប្រហែល ៩.៣ ពាន់លានដុល្លារ ជាមួយបុគ្គលិកជាង ១៦០០០​ នាក់នៅទូទាំងពិភពលោក ក្នុង ១០០​ ប្រទេស និងជាង ២០០០ ហាង រួមទាំងហាងអនឡាញ tommy.com ។ PVH បានទិញយក Tommy Hilfiger ក្នុងឆ្នាំ ២០១០ ហើយបន្តត្រួតពិនិត្យវិធីសាស្រ្តទីផ្សារ និងការរីកចម្រើនដ៏យូរអង្វែងរបស់ប្រេន ។

About PVH Corp.   

ក្រុមហ៊ុន PVH ​ គឺជាក្រុមហ៊ុនហ្វេសសិនដ៏ធំបំផុតមួយលើពិភពលោកមានអតិថិជនជាង ៤០ ប្រទេស និងកំពុងកាន់កាប់ម៉ាកល្បីៗជាច្រើន បូករូមទាំង Calvin Klein និង Tommy Hilfiger និងបានឈរជើងក្នុងវិស័យហ្វេសិនអស់រយះពេលជាង ១៤០ឆ្នាំមកហើយក្រោមទស្សនះវិស័យ “ធ្វើឱ្យក្រុមកាងារ និងគោលជំហររបស់ នៃម៉ាកយីហោដែលមានភាពល្បីល្បាញស្រាប់ កាន់តែប្រសើរជាងមុនក្នុងវិស័យហ្វេសិន”​។    

Follow us on Facebook, Instagram, Twitter and LinkedIn.   

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T