អ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ពេលមានស្បែកមុខខ្លាញ់ច្រើន

//s9.kh1.co/a8/a8cf40d01b2a613682cd4b258369da532e914909.jpg
យល់ដឹង

 ០៧-វិច្ឆិកា-២០២៣ ៨ព្រឹក · ៩ ខែមុន

បើសិនជាអ្នកដឹងថាអ្នកមានប្រភេទស្បែកមុខខ្លាញ់ ងាយនឹងឡើងខ្លាញ់ សូមអ្នកយល់ដឹងពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ

យល់ដឹង៖ ស្បែកមុខមនុស្សមិនមែនមានតែមួយប្រភេទទេ គឺមានប្រភេទស្បែកខ្លាញ់ ស្បែកស្ងួត និងស្បែករួមបញ្ចូលគ្នា(ខ្លាញ់ផងស្ងួតផង)។ អ្នកត្រូវតែដឹងប្រភេទស្បែករបស់ខ្លួនឯងសិនមុនពេលឈានដល់ការជ្រើសរើសផលិតផលថែរក្សាស្បែកក៏ដូចជាគ្រឿងសម្អាង ដើម្បីប្រាកដចិត្តថាផលិតផលទាំងនោះត្រូវគ្នាជាមួយស្បែកយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

បើសិនជាអ្នកដឹងថាអ្នកមានប្រភេទស្បែកមុខខ្លាញ់ ងាយនឹងឡើងខ្លាញ់ សូមអ្នកយល់ដឹងពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ៖

១. គួរលុបមុខជារៀងរាល់ថ្ងៃ (ព្រឹក ល្ងាច និងបន្ទាប់ពីហាត់ប្រាណ)

ដោយសារតែអ្នកមានស្បែកមុខងាយឡើងខ្លាញ់ ប្រឈមនឹងការកើតមុនខ្លាំងដូច្នេះអ្នកត្រូវតែសម្អាតវាឲ្យបានទៀងទាត់ ដោយជាទូទៅមួយថ្ងៃចំនួនពីរដងគឺ ព្រឹក និងល្ងាច ប៉ុន្តែបើសិនជាអ្នកហាត់ប្រាណបែកញើស សូមលាងមុខចេញម្ដងទៀត ដោយអំឡុងពេលលុបត្រូវយកដៃម៉ាស្សាថ្នមៗ កុំយករបស់រឹងមកដុសដែលបណ្ដាលឲ្យស្បែកខូច។

រូបភាពតំណាង
រូបភាពតំណាង

២. គួរជ្រើសរើសផលិតដែលមិនមានជាតិខ្លាញ់

អ្នកត្រូវជ្រើសរើសផលិតផលណាដែលដាក់ពាក្យថា "Oil free" និង "noncomedogenic" មិនថាទាំងគ្រឿងសម្អាង គ្រឿងលាងមុខ គ្រឿងលាបលើមុខជាដើម។

៣. គួរប្រើប្រាស់់ហ្វូមលាងមុខដែលមិនមានសារធាតុសកម្នខ្លាំង

អ្នកទាំងអស់គ្នាគិតថាអ្នកមានផ្ទៃមុខសម្បូរខ្លាញ់គួរប្រើប្រាស់ហ្វូមលាងមុខដែលមានសារធាតុសកម្មខ្លាំង ប៉ុន្តែធាតុពិត ការប្រើប្រាស់ផលិតផលប្រភេទនេះ អាចបង្កការរំខានដល់ស្បែកអ្នក និងធ្វើឲ្យផលិតជាតិខ្លាញ់កាន់តែច្រើន។ ៤. កុំប្រើហ្វូមរបៀបជាប្រេង និងមានជាតិអាល់កុល

ផលិតហ្វូមលាងមុខមានជាប្រភេទប្រេង និងសម្បូរជាតិអាល់កុល អាចធ្វើឲ្យស្បែកអ្នករមាស់ឬប៉ះពាល់ស្បែក។

៥. គួរលាបក្រែមការពារសំណើមជារៀងរាល់ថ្ងៃ

ទោះអ្នកមានស្បែកមុខប្រភេទខ្លាញ់ក៏ដោយក៏ត្រូវតែផ្ដល់សំណើមដល់ស្បែក ដោយប្រើប្រាស់ក្រែមថែរក្សាសំណើមឲ្យបានរៀងរាល់ថ្ងៃ។

រូបភាពតំណាង
រូបភាពតំណាង

៦. កុំភ្លេចលាបក្រែមការពារកម្ដៅថ្ងៃ

មិនថាមេឃភ្លៀងឬព្យុះយ៉ាងណា អ្នកត្រូវតែលាបឡេឬក្រែមការពារកម្ដៅថ្ងៃជាដាច់ខាត មុននឹងចេញទៅខាងក្រៅ ព្រោះពន្លឺព្រះអាទិត្យផ្ដល់ផលប៉ះពាល់ដល់ស្បែកខ្លាំងណាស់។ អ្នកអាចជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមាន SPF ចាប់ពី 30ឡើងទៅ តែកុំប្រើឡេការពារកម្ដៅថ្ងៃណាដែលមានក្លិន និងជាតិប្រេង។

៧. ប្រើប្រាស់ក្រដាសផ្ដិតជាតិខ្លាញ់ចេញពីមុខ

បើសិនជាមុខអ្នកឡើងខ្លាញ់ច្រើន សូមប្រើប្រាស់ក្រដាសផ្ដិតជាតិខ្លាញ់ដោយផ្ដិតថ្នមៗ មិនមែនយកវាមកប៉ាតពេញផ្ទៃមុខរបស់អ្នកឡើយ។

៨. កុំយកដៃប៉ះមុខ

ការយកដៃប៉ះផ្ទៃមុខធ្វើឲ្យបាក់តេរីចេញពីដៃឆ្លងទៅកាន់ផ្ទៃមុខយ៉ាងងាយ អាចបណ្ដាលទៅជាឡើងមុន ឬរមាស់ ឬមានការរលាកផ្សេងៗ ដូច្នេះកុំយកដៃប៉ះផ្ទៃមុខរបស់អ្នកអី៕  

រូបភាពតំណាង
រូបភាពតំណាង

ប្រភពaad

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T