មូលហេតុដែលអ្នកខ្លះ ចូលចិត្ត ដើរតួជាជនរងគ្រោះ

//s9.kh1.co/0d/0ded039ea4962735b63c4682a9ad8e3cbe9752c1.jpg
ប្រលោមលោក & អប់រំ

 ០២-វិច្ឆិកា-២០២៣ ៨ព្រឹក · ៦ ខែមុន

អ្នកដែលធ្វើខ្លួនជាជនរងគ្រោះទាំងអស់ មិនមែនសុទ្ធតែមានគំនិតមិនល្អទេ។ ការមានគំនិតជាជនរងគ្រោះ កើតឡើងដោយសារកត្តាពីរយ៉ាង

យល់ដឹង៖ ជនរងគ្រោះគឺជាមនុស្សដែលត្រូវគេធ្វើបាប មិនថាទាំងផ្លូវកាយឬផ្លូវចិត្ត។ យើងតែងតែឃើញនៅក្នុងភាពយន្ត ថាតួអង្គកាចតែងតែធ្វើពុតជាជនរងគ្រោះ ត្រូវតួអង្គឯកស្រីធ្វើបាប ពេលនៅនឹងមុខតួអង្គឯកប្រុស ដើម្បីឲ្យតួអង្គឯកប្រុសអាណិត ដែលនោះគឺឆ្លុះបញ្ចាំងពីតថភាពនៃការ "ធ្វើពុតជាជនរងគ្រោះ" ទាំងដែលការពិតខ្លួនឯងមិនបានរងគ្រោះអ្វីទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ការពិតទៅ អ្នកដែលធ្វើខ្លួនជាជនរងគ្រោះទាំងអស់ មិនមែនសុទ្ធតែមានគំនិតមិនល្អទេ។ ការមានគំនិតជាជនរងគ្រោះ កើតឡើងដោយសារកត្តាពីរយ៉ាង៖

- មានគំនិតប្រកាន់ខ្ជាប់ថាខ្លួនតែងតែជាជនរងគ្រោះ ដោយសារតែធ្លាប់មានរឿងអាក្រក់កើតឡើងកាលពីក្មេង និងតែងតែគិតថាខ្លួនឯងគ្មានអំណាចគ្រប់គ្រាន់ដើម្បីយកឈ្នះគេ យកឈ្នះនូវរឿងរ៉ាវទាំងអស់ ទើបប្រកាន់ខ្ជាប់ភាពជាជនរងគ្រោះតែម្ដង។ មនុស្សដែលមានគំនិតប្រភេទនេះ គឺមិនមែនគេចង់ធ្វើពុតជាជនរងគ្រោះទេ តែខួរក្បាលរបស់គេប្រាប់គេថា គេមិនអាចធ្វើអីបានទេ គេគ្មានអំណាចគ្រប់គ្រាន់។

រូបភាពតំណាង
រូបភាពតំណាង

- ជំពូកមួយទៀត គឺជាមនុស្សពូកែធ្វើពុតជាជនរងគ្រោះ ក្នុងគោលបំណងចង់ឲ្យគេអាណិតខ្លួន ទាំងដែលខ្លួនមិនមែនជាជនរងគ្រោះពិតប្រាកដ។ មនុស្សមួយជំពូកនេះ ចង់ឲ្យគេចាប់អារម្មណ៍ខ្លួន ចង់ឲ្យគេមើលមកថាខ្លួនស្អាតស្អំ និងតែងតែមើលមិនឃើញពីកំហុសខ្លួនឯង ដោយលើកដាក់វាឲ្យអ្នកដទៃជានិច្ច។

រូបភាពតំណាង
រូបភាពតំណាង

សរុបមក មិនមែនគ្រប់គ្នាដែលមានគំនិតជាជនរងគ្រោះ សុទ្ធតែមិនល្អនោះទេ។ អ្នកខ្លះមានគំនិតបែបនោះដោយសារតែហេតុការណ៍អាក្រក់តាមលងបន្លាចពីអតីតកាល ឯអ្នកខ្លះទៀតក៏ធ្វើពុតដើម្បីទាក់ទាញចំណាប់អារម្មណ៍៕  

រូបភាពតំណាង
រូបភាពតំណាង

ប្រភព​៖ toxicties

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T