បើមិនចង់គាំ-»ងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ

//s9.kh1.co/1a/1aa3caa4585cbad71ecf24c0acba901ac58a0752.jpg
យល់ដឹង

 ២៩-កញ្ញា-២០២៣ ៩ព្រឹក · ៨ ខែមុន

ការ​ហាត់​ប្រាណ​ អាច​ជួយ​ឲ្យ​គ្នា​យើង​មាន​សុខភាព​ល្អ និង​មាន​រាងកាយ​សមសួន ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​អាការៈ​គាំង​បេះដូង​។

យល់ដឹង៖ ការ​ហាត់​ប្រាណ​ អាច​ជួយ​ឲ្យ​គ្នា​យើង​មាន​សុខភាព​ល្អ និង​មាន​រាងកាយ​សមសួន ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​អាការៈ​គាំង​បេះដូង​។ ជាក់ស្តែង មាន​ករណី​ស្លាប់​ជា​ច្រើន​ដោយ​សារ​តែ​បញ្ហា​គាំង​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ដូច្នេះ តើ​កត្តា​អ្វី​ខ្លះ​ដែល​​ជា​ដើម​ចង​​ប៉ះពាល់​ដល់​សុខភាព​បេះដូង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មិន​កម្តៅ​សាច់​ដុំ

ពិត​ណាស់​ ការ​មិន​កម្តៅ​សាច់ដុំ ​នៅ​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ អាច​បង្ក​ជា​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ហើយ​យើង​ក៏​មិន​ត្រូវ​ចាប់ផ្តើម​លើក​ទម្ងន់​ភ្លាម​ៗ​ដែរ ​នៅ​ពេល​​ទៅ​ដល់​ក្លឹប​ហាត់​ប្រាណ​ភ្លាម។ ប្រសិនបើ​យើង​កម្តៅ​សាច់ដុំ​​បាន​ល្អ នៅ​មុន​ពេល​ហាត់​ប្រាណ នោះ​នឹង​អាច​ជួយ​បង្កើន​ចង្វាក់​បេះដូង និង​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ។ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​កម្តៅ​សាច់ដុំ​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រង​របួស ក៏​ដូចជា​អាការៈ​គាំង​បេះដូង​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២. បញ្ចប់​ដោយ​ការ​ហាត់ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី

ប្រសិនបើ​យើង​មិន​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ក្រោយ​បញ្ចប់​វគ្គ​ហាត់ប្រាណ​នីមួយ​ៗ​ទេ​នោះ វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រាងកាយ។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​​ងាយ​ៗ អាច​ជួយ​​ឲ្យ​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​ថយ​ចុះ ស្រប​ពេល​ដែល​ការ​រំលង​ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កំណក​ឈាម​ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​គាំង​បេះដូង

៣. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់

កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ អាច​​នាំ​ឲ្យ​យើង​​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ដែល​​អាច​បណ្តាល​ឲ្យ​បេះដូង​ធ្វើការ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​ និង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច។

៤. ហាត់​ប្រាណ​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ

ការ​ហាត់​ប្រាណ​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​គាំង​បេះដូង​ខ្ពស់។ យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ហាត់ប្រាណ​លឿន​ពេក​ ក្រោយ​ញ៉ាំ​អាហារ​ អាច​បង្វែរ​​លំហូរ​ឈាម​ចេញ​ពី​ក្រពះ​ទៅ​កាន់​សាច់ដុំ​របស់​យើង​ ដែល​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ទម្លាប់​ខុស​ឆ្គង​មួយ​នេះ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​ផង​ដែរ។

  ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕      

អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T