រឿង៩យ៉ាងដែល អ្នកគួរធ្វើនៅអា-»យុក្បា-»លលេ-»ខ២ ដើម្បីក្លាយជាមនុស្សជោគជ័យក្នុងជីវិត

//s9.kh1.co/72/72dd69c8d719cadce974136b843563667e37f9f9.jpg
យល់ដឹង

 ២៩-កញ្ញា-២០២៣ ៨ព្រឹក · ១០ ខែមុន

ពិតណាស់ រាល់មនុស្សទាំងអស់តែងតែប្រាថ្នាចង់ឲ្យខ្លួនឯងជោគជ័យ ដូច្នេះបើសិនជាអ្នកចង់ជោគជ័យនៅអាយុចាស់ជាងនេះ ឬនាពេលអនាគត នេះជាអ្វីដែលអ្នកគួរធ្វើនៅពេលអាយុចូលដល់ក្បាលលេខ២

យល់ដឹង៖ អត្ថន័យនៃការជោគជ័យក្នុងជីវិត គឺមិនមែនទាល់តែអ្នកមានទ្រព្យធនស្ដុកស្ដម្ភទេ តែអ្នកអាចរស់នៅដោយគ្មានបំណុលជាប់ខ្លួន មានរបស់ប្រើប្រាស់សមរម្យ មានផ្ទះមានការងារមុខតំណែងល្អ និងមានគ្រួសារមួយដ៏កក់ក្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ពិតណាស់ រាល់មនុស្សទាំងអស់តែងតែប្រាថ្នាចង់ឲ្យខ្លួនឯងជោគជ័យ ដូច្នេះបើសិនជាអ្នកចង់ជោគជ័យនៅអាយុចាស់ជាងនេះ ឬនាពេលអនាគត នេះជាអ្វីដែលអ្នកគួរធ្វើនៅពេលអាយុចូលដល់ក្បាលលេខ២៖

១. យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់អ្នក

អ្នកខ្លះចង់ជោគជ័យពេក គិតតែពីបំពេញការងារឬសិក្សារៀនសូត្រ រហូតភ្លេចគិតពីផ្លូវចិត្តខ្លួនឯងដែលជាជំងឺមួយតែងតែត្រូវមើលរំលង។ អ្នកកុំចាំរហូតទាល់តែខ្លួនឯងជោគជ័យទើបងាកមកយកចិត្តទុកដាក់នឹងខ្លួនឯង។ អ្នកគួរតែថែរក្សាសុខភាពផ្លូវចិត្តឲ្យបានរឹងមាំនិងនឹងនរ មិនថាតាមរយៈការសមាធិ ស្ដាប់វីដេអូអប់រំចិត្ត ឬទៅពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្តជំនាញដើម្បីស្វែងរកការព្យាបាលបើសិនជាអ្នកមានជំងឺផ្លូវចិត្ត។

រូបភាពតំណាង
រូបភាពតំណាង

២. ចំណាយពេលជាមួយក្រុមមនុស្សចាស់ជាងយើង

អ្នកត្រូវចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលមានវ័យចាស់ជាងយើង អាចជានៅក្នុងក្រុមអាយុចាប់ពីក្បាលលេខ៣ទៅ ដែលសម្បូរបទពិសោធក្នុងជីវិតក៏ដូចជាឆ្លងកាត់ក្ដៅរងាមកច្រើន ដើម្បីរៀនសូត្រពីពួកគេ ព្រោះក្រុមមនុស្សអាយុស្របាលអ្នក នៅវិលវល់មិនទាន់រកខ្លួនឯងឃើញដូចជាអ្នកអ៊ីចឹង។

៣. សន្សំប្រាក់និងយកប្រាក់ទៅបណ្ដាក់ទុនឲ្យបានតាមតែអាចធ្វើទៅបាន

បើសិនជាយើងចេះសន្សំប្រាក់តាំងពីអាយុក្បាលលេខ២ទៅ គឺនាពេលអនាគត អ្នកមុខជាសល់ប្រាក់ច្រើនសម្រាប់យកទៅបណ្ដាក់ទុនឬបើកអាជីវកម្មណាមួយនៅពេលអ្នកមានវ័យចាស់ទៅ។ អ្នកក៏ត្រូវរៀនសូត្រពីវិធីយកប្រាក់ទៅបង្កើតប្រាក់ ផងដែរដែលនេះជានិយមន័យនៃសេរីភាពផ្នែកហិរញ្ញវត្ថុ។

៤. កុំសូវរាប់រកមិត្តដែលទាញអ្នកឲ្យធ្លាក់ជ្រោះ

ចំណុចនេះអាចនឹងពិបាកស្ដាប់បន្តិច តែអ្នកមិនគួររាប់រកក្រុមមិត្តណាដែលទាញឲ្យអ្នកធ្វើរឿងមិនបានការផ្សេងៗដូចជា ផឹកស្រា លេងល្បែង ឬសេពគ្រឿងញៀនជាដើម ឬក៏ប្រភេទមិត្តដែលបង្អាក់ដល់ការលូតលាស់របស់អ្នក។ អ្នកធំហើយ ត្រូវចេះបែងចែកថាមិត្តណាផ្ដល់ផលវិជ្ជមានដល់ជីវិតអ្នក និងមិត្តណាដែលផ្ដល់ផលអវិជ្ជមាន។អ្នកមិនចាំបាច់ឈប់និយាយរកមិត្តអវិជ្ជមានអស់ទាំងនោះទាំងស្រុងទេ គ្រាន់តែរក្សាគម្លាតទៅបានហើយ។

រូបភាពតំណាង
រូបភាពតំណាង

៥. អាន

ការអាន ជួយបណ្ដុះឲ្យអ្នកឈ្វេងយល់បានកាន់តែវែងឆ្ងាយ និងមានអត្ថប្រយោជន៍ជាច្រើនដូចជាជួយឲ្យអ្នករៀនគិត និងរៀនវិភាគបានកាន់តែជ្រៅ។ សម័យនេះ ជាសម័យឌីជីថល សម្បូរតែអ្នកមើលកុន មើលរឿងភាគ ស្តាប់ Podcasts ឬមើល Youtube ជាដើមតែអ្នកកុំភ្លេចឲ្យសោះថាក្នុងចំណោមរបស់អស់ទាំងនេះ សៀវភៅនៅតែផ្ដល់សារៈប្រយោជន៍ខ្លាំងច្រើនជាង ដូច្នេះសូមចំណាយពេលអានសៀវភៅ!

រូបភាពតំណាង
រូបភាពតំណាង

៦. ហាត់ប្រាណ

ការហាត់ប្រាណ ពិតជាមានអត្ថប្រយោជន៍ដល់រាងកាយរបស់យើងគ្រប់គ្នា និងសម្រាប់មនុស្សគ្រប់វ័យ។ ក្នុងវ័យ២០ឆ្នាំនេះ កាយសម្បទារបស់អ្នករឹងមាំណាស់ តែក៏មិនបានមានន័យថាអ្នកត្រូវបណ្ដោយខ្លួន មិនហាត់ប្រាណ មិនមើលថែសុខភាពនោះដែរដូច្នេះ អ្នកគួរតែហាត់ប្រាណជារៀងរាល់ថ្ងៃ ឬជាប្រចាំដោយមានកាលវិភាគហាត់ប្រាណច្បាស់លាស់។

៧. កុំឲ្យចំណង់ចំណូលចិត្តអ្នកបាត់បង់ឲ្យសោះ

យើងម្នាក់ៗតែងតែមានចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយមិនមែនបានន័យថាអ្នកត្រូវបោះបង់ចំណូលចិត្តនោះបើសិនជាអ្នកចង់ជោគជ័យនោះឡើយ ផ្ទុយទៅវិញអ្នកត្រូវរក្សាចំណង់ចំណូលចិត្តនោះឲ្យឋិតឋេរ មិនថាការលេងកីឡា តែងនិពន្ធរឿង ដើរព្រៃ ឬក៏ចំណង់ចំណូលចិត្តផ្សេងៗទៀត ព្រោះក្នុងវ័យនេះ អ្នកមានទំនួលខុសត្រូវច្រើនឬអាចនឹងមានគ្រួសារត្រូវមើលថែ តែអ្នកត្រូវចាំថា ចំណង់ចំណូលចិត្តធ្វើឲ្យជីវិតអ្នកកាន់តែមានរសជាតិថែមមួយកម្រិតទៀត។

រូបភាពតំណាង
រូបភាពតំណាង

៨. គិតនិងធ្វើអីមួយ ដែលអាចផ្ដល់ផលយូរអង្វែងមកដល់អ្នក ជាងការហុចផលរយៈពេលខ្លី

គ្រប់គ្នានៅអាយុក្បាលលេខ២តែងតែចង់ជោគជ័យឲ្យបានកាន់តែឆាប់កាន់តែល្អ ប៉ុន្តែការជោគជ័យរយៈពេលខ្លីគឺមិនមែនជាគោលដៅធំរបស់អ្នកនោះឡើយ អ្វីដែលអ្នកត្រូវផ្ដោតទៅលើគឺភាពជោគជ័យរយៈពេលវែង ដែលហុចផលមកឲ្យអ្នកក្នុងរយៈពេលមួយដ៏វែង។

៩. រក្សាទំនាក់ទំនងល្អជាមួយគូស្នេហ៍

ក្នុងវ័យនេះ អ្នកអាច ឬមិនទាន់ មានគូស្នេហ៍ តែបើសិនជាអ្នកមានគូស្នេហ៍ហើយ គឺអ្នកគួរតែឆ្លៀតពេលមើលថែនិងផ្ដល់ក្ដីស្រលាញ់ដល់គូស្នេហ៍ ដើម្បីឲ្យគេបាននៅក្បែរអ្នក លើកទឹកចិត្តអ្នកក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក៕

ប្រភពminutes

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T