អ៊ីតាលី៖ តារាសម្ដែងដ៏មានប្រជាប្រិយភាព លោក Lee Min Ho បានធ្វើឱ្យមហាជន មានការចាប់អារម្មណ៍ជាបន្តបន្ទាប់ នៅពេលដែលរូបលោកបានមកដល់ Milan Fashion Week កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈព័ត៌មានដែលបានបង្ហាញឡើង តារាសម្ដែង Lee Min Ho បានមកដល់កម្មវិធីបង្ហាញម៉ាក Boss ក្នុងកម្មវិធី Milan Fashion Week Spring Summer 2024 ខណៈពេលចេញពីឡាន តារាប្រុសរូបនេះ ត្រូវបានចោមរោមដោយហ្វូងមនុស្ស ហ្វេនៗ និងបានសុំថតរូបជាមួយលោកទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ លោក Lee Min Ho ក៏បានចេញមកជាមួយនឹងស្ទាយ៍តែងខ្លួនដ៏ទាក់ទាញ ស្លៀកពាក់ឈុតទពណ៌ស បង្ហាញពីភាពលេចធ្លោ បើទោះបីជាមើលឃើញពីឡើងទម្ងន់ជាងមុនក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះ នៅតែបង្ហាញឲ្យឃើញពីរូបរាងសង្ហាឡើងវិញ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






