មកម្ដងនេះ Fan Bingbing បង្ហាញស្ទាយ៍ឡើងស្រស់ស្អាត

//s9.kh1.co/be/be8b2df81e7d065246a67268291d27e4cff282e3.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

ចេញមកលើកនេះ តារាស្រី Fan Bingbing មិនបានធ្វើឲ្យហ្វេនខកបំណង ដោយបានចេញមកជាមួយនឹងស្ទាយ៍ដ៏ទាក់ទាញមួយនេះ។

បរទេស៖ បើទោះបីជាមិនបានលេចមុខនៅក្នុងវិស័យសិល្បៈដូចមុនក៏ដោយ ប៉ុន្តែសម្រាប់តារាសម្ដែងស្រី Fan Bingbing នៅតែជាពេញចិត្តរបស់ហ្វេនៗជាច្រើន ដែលពួកគេតែងតែតាមដានរាល់សកម្មភាព ពេលចូលរួមកម្មវិធីផ្សេងៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយរូបនាងបានផ្លាស់ប្តូរស្ទាយ៍ដ៏ទាក់ទាញ មានភាពប្លែកៗ នៅពេលទទួលតួនាទីជាគណកម្មការ នៅឯមហោស្រពភាពយន្តអន្តរជាតិ San Sebastian លើកទី៧១។

នៅក្នុងនោះដែរ តារាស្រី Fan Bingbing បានបង្ហាញវត្តមានក្នុង​រ៉ូប​ពណ៌​ខ្មៅ និង​ស ដ៏ទាក់ទាញ លាយឡំនឹងភាពស៊ិ.ចស៊ីយ៉ាងអង្រួនចិត្ត បញ្ចេញនូវសម្រស់ស្រស់ឆើតឆាយ ក្មេងជាងវ័យ ស្ទើរមិនគួរឲ្យគួរជឿថា នាងមានវ័យ ៤០ឆ្នាំទៅហើយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T