មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

//s9.kh1.co/05/054ebbe1070b57527cd6beae751f2f1c3f53948e.jpg
សង្គម

 ២១-កញ្ញា-២០២៣ ១០ព្រឹក · ៨ ខែមុន

“បទពិសោធដ៏អស្ចារ្យ ជាមួយនឹងការថែទាំសុខភាពនៅមន្ទីរពេទ្យ រួមទាំងការដើរទិញទំនិញយ៉ាងស៊ីវិល័យនៅផ្សារទំនើប CENTRAL” ឥឡូវនេះ បានបើកដំណើរការជាពិសេសសម្រាប់អតិថិជនកម្ពុជា!

ភ្នំពេញ៖ កិច្ចសហការរវាងផ្សារទំនើប CENTRAL និងមន្ទីពេទ្យ BUMRUNGRAD ក្នុងការផ្តល់បទពិសោធថ្មីនៃការថែទាំសុខភាព និងការទិញទំនិញដ៏អស្ចារ្យនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍សុខុមាលភាព សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលបានជាវកញ្ចប់ពិនិត្យសុខភាពដូចជា Comprehensive Vitality Program ពីមន្ទីរពេទ្យ BUMRUNGRAD និង Micronutrients ពីមជ្ឈមណ្ឌលសុខភាព VitalLife Wellness។ អតិថិជននឹងទទួលបានសេវាកម្មដ៏ពិសេស រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតពីផ្សារទំនើប CHIDLOM CENTRAL EMBASSY។ ប្រូម៉ូសិនពិសេសនេះមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

មន្ទីរពេទ្យ BUMRUNGRAD ​បានសហការជាមួយផ្សារទំនើប CENTRAL EMBASSY និង CENTRAL CHIDLOM ដើម្បីផ្ដល់នូវបទពិសោធថ្មី និងងាយស្រួលសម្រាប់អតិថិជនកម្ពុជាក្នុងការដើរទិញទំនិញ ខណៈពេលដែលកំពុងទទួលសេវាកម្មថែទាំសុខភាពនៅមន្ទីរពេទ្យ។ អតិថិជននឹងមានអ្នកជំនួយការផ្ទាល់ខ្លួនមួយរូបក្នុងការជូន និងជួយយួរទំនិញ ព្រមទាំងផ្ដល់នូវព័ត៌មានផ្សេងៗក្នុងអំឡុងពេលស្នាក់នៅ។ កញ្ចប់សេវាកម្មនេះពិតជាពិសេស​មិនធ្លាប់មានពីមុនមក ក្នុងគោលបំណងដើម្បីផ្ដល់ជូនអតិថិជននូវអារម្មណ៍ដ៏កក់ក្ដៅដែលមិនអាចបំភ្លេចបាន។

រូបភាព
រូបភាព

កញ្ញា Porntiwa Santipornvit នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មក្រៅ និងក្នុងស្រុកនៃមន្ទីរពេទ្យ BUMRUNGRAD បានលើកឡើងថា “ក្រៅពីរក្សានូវស្ដង់ដា គុណភាពខ្ពស់ និងសុវត្ថិភាពនៃវេជ្ជសាស្ដ្រ លំដាប់ពិភពលោកក្នុងការថែទាំអ្នកជំងឺ មន្ទីរពេទ្យ BUMRUNGRAD បានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍស្ថាប័នលើគ្រប់វិស័យ ដោយផ្ដោតលើវិធីសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺលើគ្រប់ជំហាននៃប្រតិបត្តិការរបស់យើង ដើម្បីផ្តល់នូវបទពិសោធដ៏អស្ចារ្យដល់អ្នកជំងឺដែលមកទទួលសេវាកម្មនៅក្នុងមន្ទីរពេទ្យ BUMRUNGRAD របស់ពួកយើង។ តាមរយៈកិច្ចសហការជាមួយផ្សារទំនើប CENTRAL យើងផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានដល់អតិថិជនកម្ពុជា ព្រោះក្រៅពីស្វែងរកសេវាកម្មថែទាំសុខភាពដ៏ល្អបំផុត អតិថិជនរបស់យើងក៏មានបំណងចង់ដើរកម្សាន្ដ ឬចំណាយពេលវេលាល្អៗជាមួយគ្រួសារផងដែរ។ ដូច្នេះហើយបានជាមន្ទីរពេទ្យ BUMRUNGRAD របស់ពួកយើងបានបង្កើតនូវយុទ្ធសាស្រ្តថ្មីមួយ ដោយមិនកំណត់លើការថែទាំសុខភាពតែមួយមុខប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវបទពិសោធដ៏ល្អបំផុតដល់អ្នកជំងឺ ដែលជាចំណុចដ៏ពិសេសក្នុងការធ្វើឱ្យពួកគាត់មានអារម្មណ៍ពេញចិត្តជាមួយនឹងសេវាកម្មនេះ និងលើកកម្ពស់វិស័យទេសចរណ៍សុខុមាលភាពក្នុងស្រុកផងដែរ។”

កញ្ញា Rvisra Chirathivat ប្រធានផ្នែកទីផ្សារនៃផ្សារទំនើប CENTRAL ក្រោមការគ្រប់គ្រងរបស់ CENTRAL RETAIL បានលើកឡើងថា “ទេសចរណ៍សុខុមាលភាព ដែលពិភពលោកកំពុងកើនការពេញនិយមយ៉ាងពេញទំហឹងនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រទេសថៃក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនទាំងផ្នែកទេសចរណ៍ និងស្តង់ដាសេវាកម្មវេជ្ជសាស្ត្រ ដែលត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ។”

ផ្សារទំនើប CENTRAL គឺជាគោលដៅលំដាប់ទីមួយសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោកក្នុងការដើរទិញទំនិញ។ ដូច្នេះហើយ យើងបានប្តេជ្ញារៀបចំសេវាកម្មដ៏ល្អឥតខ្ចោះទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនចម្រុះជាតិសាសន៍ ដោយប្រើប្រាស់ជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏ជំនាញ និងការស្វែងយល់ពីតម្រូវការពិតរបស់អតិថិជន។ រាជរដ្ឋាភិបាលថៃបានកត់សម្គាល់លើកំណើននៃ​ភ្ញៀវ​ទេសចរ​កម្ពុជាមកកាន់ប្រទេសថៃ ដែលមានចំណាប់អារម្មណ៍ទិញ​ទំនិញប្រ៊េន​ល្បីៗ។ ក្នុងនោះដែរ ផ្សារទំនើប CENTRAL គឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលពេញនិយមសម្រាប់ភ្ញៀវ​ទេសចរ​កម្ពុជា ដោយការចំណាយក្នុងម្នាក់រហូតដល់ ២០,០០០ បាត ជាពិសេសលើសម្លៀកបំពាក់បុរស និងនារី ផលិតផលថែសម្រស់ សម្ភារប្រើប្រាស់សម្រាប់ស្រ្ដី និងកុមារ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះខ្នាតធំ និងតូច។

រូបភាព
រូបភាព

យុទ្ធនាការនៃកិច្ចសហការរវាងផ្សារទំនើប CENTRAL និងមន្ទីពេទ្យ BUMRUNGRAD ក្នុងការផ្តល់បទពិសោធថ្មីនៃការថែទាំសុខភាព និងការទិញទំនិញដ៏អស្ចារ្យមួយនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតបទពិសោធទេសចរណ៍ និងសុខុមាលភាពបែបជាន់ខ្ពស់លំដាប់អន្ដរជាតិសម្រាប់អតិថិជន កម្ពុជាយ៉ាងពិសេស។ ដោយគ្រាន់តែលោកអ្នកទិញកញ្ចប់ពិនិត្យសុខភាពីមន្ទីរពេទ្យ BUMRUNGRAD ដែលមានដូចជាកញ្ចប់ Comprehensive Vitality Program និង Micronutrients លោកអ្នកនឹងទទួលបាននូវបទពិសោធ និងសេវាកម្មពិសេសៗដូចជា៖

- ភេសជ្ជៈ និងអាហារសម្រន់ស្វាគមន៍ រួមជាមួយនឹងកាដូអនុស្សាវរីយ៍ដ៏ពិសេសពីផ្សារទំនើប CENTRAL CHIDLOM និង CENTRAL EMBASSY

- ប័ណ្ណពិសេសក្នុងកញ្ចប់សេវាកម្មស្វាគមន៍

- អ្នកជំនួយការផ្ទាល់ខ្លួនក្នុងការជូន និងជួយយួរទំនិញ ជាមួយនឹងសេវាកម្មដឹកជញ្ជូនទំនិញទៅកាន់សណ្ឋាគារ

- សេវាកម្មធ្វើដំណើរទៅមកដោយឥតគិតថ្លៃរវាងផ្សារទំនើប CENTRAL CHIDLOM, CENTRAL EMBASSY និងមន្ទីរពេទ្យ BUMRUNGRAD។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការកក់កញ្ចប់ពិសេសនេះ សូមទំនាក់ទំនងទៅកាន់ការិយាល័យតំណាងមន្ទីរពេទ្យ BUMRUNGRAD ប្រចាំប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទខាងក្រោម៖

ខ្សែទី ១៖ (+៨៥៥) ៨១ ៩៩ ៨៨ ៩៨ / ៨៥៥ ៨១ ៣៣ ៣៩ ៣៩

ខ្សែទី ២៖ (+៨៥៥) ៧៧ ៤៣ ២៣ ៣៣

Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T